Connect with us

សុខភាព

បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាច​លាប់​ឡើង​វិញដែរទេ?

បានផុស

នៅ

រហូតមកទល់ពេលនេះ នៅមិនទាន់មានអ្នកជំនាញណាអាចបញ្ជាក់ច្បាស់ថា អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ អាចជាដាច់ជារៀងរហូត ​ឬលាប់ឡើងវិញឬយ៉ាងណាឡើយ។

Premium Photo | Two doctor wear ppe suit with face mask, measure body  temperature of coronavirus infected patient with infrared thermometer gun  in negative pressure quarantine room.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពស្រពិចស្រពិលនេះ បានលេចឡើងក្រោយអ្នកជំងឺកូវីដ-១៩មួយចំនួនដែលអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រូវបានតេស្តវិជ្ជមានវីរុសម្ដងទៀត។ តែទោះយ៉ាងណា ករណីតេស្តវិជ្ជមានសារជាថ្មី ស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ គ្រាន់តែអ្នកជំនាញនៅមិនទាន់អាចអះអាងបានថា តើវាជាការលាប់កូវីដ ឬជាអ្វី។

ទន្ទឹមដឹងភាពមិន​ច្បាស់​លាស់ អ្នក​ធ្លាប់​មាន​កូវីដ​១៩ អាច​មាន​អង់ទីគ័រការពារ​ខ្លួន​បាន​ប៉ុន្មាន​ខែឱ្យ​​ប្រាកដ​ គេសង្កេតឃើញអ្នកជំងឺកូវីដមួយ​ចំនួន ដែលភាគច្រើនជាស្ត្រីអាយុខ្ទង់៤០ទៅ៥០ឆ្នាំ ហាក់ដូចជាមានអាការរោគនៅតែបន្ត បើទោះបីតេស្តអវិជ្ជមានទៅហើយក្ដី។

Premium Photo | Two asian doctor wear ppe suit with n95 mask and face  shield, treat and use oxygen mask with coronavirus infected patient in  negative pressure room.

ទាក់ទិនករណីនេះ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព (NIHR) អង់គ្លេសបានចេញផ្សាយរបាយការណ៍មួយថា អ្នកជំងឺកូវីដម្នាក់ក្នុងចំណោម ១០ នាក់ នឹងនៅតែមានអាការឈឺចាប់រាប់ខែ ក្រោយចេញពីមន្ទីរពេទ្យ។ ក្នុងនោះបញ្ហាទូទៅរបស់អ្នកជំងឺរួមមាន អស់កម្លាំង ពិបាកដកដង្ហើម និងអារម្មណ៍មិនមូល ហើយប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរអ្នកជំងឺអាចប៉ះពាល់ខូចសរីរាង្គមួយចំនួន មានការថប់បារម្ភ និងរងជំងឺធ្លាក់ទឹកចិត្ត។ ទោះជាបែបនេះក្ដី ​តួលេខនៃអ្នកជំងឺដែលអាចបន្តរោគសញ្ញា ក្រោយសម្រាកព្យាបាល ស្ថិតក្នុងចំនួនតិចប៉ុណ្ណោះ។

ចំណែកភ័ស្តុតាងថ្មីដែលសិក្សាដោយអ្នកស្រាវជ្រាវអាមេរិកបានបង្ហាញថា អ្នកជំងឺសះស្បើយពីវីរុសកូវីដ-១៩ មានអង់ទីគ័រការពារការចម្លងមេរោគម្ដងទៀតយ៉ាងហោចពីរបីខែ ហើយក្នុងករណីខ្លះអាចបានយូរជាងនេះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកជំងឺធ្លាប់តេស្តវិជ្ជមានកូវីដ-១៩ មានអង់ទីគ័រការពារការឆ្លងជាថ្មីបានជាង១០ដង

ចុចអាន៖ ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដបន្តរោគសញ្ញាយ៉ាងហោច៣ខែ ក្រោយចេញពីមន្ទីរពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម