ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ កុមារមានអង់ទីគ័រខ្លាំងប្រឆាំងកូវីដជាងមនុស្សពេញវ័យ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទដោយ JAMA Network Open បានរកឃើញថា កុមារដែលមានអាយុ ១០ ឆ្នាំនិងក្មេងជាងនេះមានអង់ទីគ័រខ្លាំងប្រឆាំងកូវីដជាងមនុស្សពេញវ័យ។
ទិន្នន័យបានបង្ហាញថា ឈាមរបស់ក្មេងដែលធ្វើតេស្តរកអង្គបដិប្រាណចំពោះវីរុសមានភស្តុតាងច្រើនជាងពីរដង កោសិកាជាច្រើនត្រូវបានបង្កើតឡើងដោយប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងការឆ្លងជាងមនុស្សវ័យជំទង់និងមនុស្សវ័យក្មេងដទៃទៀត។
អ្នកនិពន្ធ H. Yang បាននិយាយថា កុមារដែលឆ្លងជំងឺកូវីដងាយបង្ហាញរោគសញ្ញាស្រាលនិងមានហានិភ័យទាបនៃការវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បើធៀបនឹងមនុស្សពេញវ័យ។
អ្នកជំនាញរោគនៅ Weill Cornell Medicine នៃទីក្រុងញូវយ៉កនិយាយដែរថា ” ការស្រាវជ្រាវរបស់យើងបានបង្ហាញថាភាពខុសប្លែកគ្នា នៃការបង្ហាញរោគសញ្ញាចំពោះជំងឺកូវីដលើកុមារ បើប្រៀបធៀបនឹងអ្នកជំងឺពេញវ័យ អាចបណ្ដាលមកពីការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំទាក់ទងនឹងអាយុ ” ។
សម្រាប់ការសិក្សានេះក្រុមអ្នកជំនាញនិងសហការីបានវិភាគលើសំណាកឈាមជិត ៣២ម៉ឺន ត្រូវបានប្រមូលនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រចន្លោះពីខែ មេសា ដល់ខែ សីហា នៃឆ្នាំមុន។ ប្រហែល ១២០០ នៃសំណាកទាំងនេះ គឺជារបស់កុមារនិងក្មេងជំទង់អាយុ ១៩ ឆ្នាំនិងក្មេងជាងនេះ ចំណែកនៅសល់គឺរបស់មនុស្សធំ។ ក្នុងចំណោមសំណាកកុមារ ១៧ ភាគរយបានធ្វើតេស្តវិជ្ជមានកូវីដ ខណៈដែលមនុស្សពេញវ័យ ១៩ ភាគរយបានធ្វើតេស្តវិជ្ជមានដូចគ្នា។
កុមារដែលមានអាយុ ១០ ឆ្នាំនិងក្មេងជាងនេះ បានធ្វើតេស្តវិជ្ជមានចំពោះអង្គបដិប្រាណ immunoglobulin G ដែលជាអង្គបដិប្រាណសំខាន់និងច្រើនជាងក្មេងជំទង់អាយុពី ១១ ទៅ ១៨ ឆ្នាំ។ លើសពីនេះទៀតពួកគេមានអង្គបដិប្រាណ immunoglobulin G ជិត ៦ ដងជាងមនុស្សពេញវ័យអាយុពី ១៨ ទៅ ២៤ ឆ្នាំ។
ការរកឃើញនេះជួយពន្យល់ពីមូលហេតុដែលកុមារភាគច្រើនជួបប្រទះករណីជំងឺកូវីដ ដោយភាគច្រើនមិនមានរោគសញ្ញាអ្វី ខណៈពេលដែលមនុស្សវ័យចំណាស់មានជំងឺធ្ងន់ធ្ងរបន្ទាប់ពីបានឆ្លង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖upi
ចុចអាន៖តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?
ចុចអាន៖អ្នកជំនាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan