ព័ត៌មានជាតិ
អភិបាលរាជធានីផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ ព្រមទាំងការឧបត្ថមជាឧបករណ៍ បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ជំងឺ ឱ្យបានល្អប្រសើរ ពិសេសបញ្ចប់អោយបានលឿននូវ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ”។

លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានី បានឱ្យដឹងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ពិសេសដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ នៅថ្ងៃនេះ លោកបានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគ និងថវិកាមួយចំនួនជូនដល់១៤ខណ្ឌ ដោយក្នុង១ខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកា ចំនួន១០លានរៀលផងដែរ ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នេះ។

គួរបញ្ជាក់ថា កន្លងមកនេះ លោកឃួង ស្រេង បានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនឹងការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបានវិធានការ៣កុំនឹង៣ការពារ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង