ចរាចរណ៍
រថយន្តធុនយក្ស ក្រឡាប់សង្កត់មនុស្ស ស្លាប់៤នាក់ យ៉ាងរន្ធត់
បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់ ដែលបានស្លាប់នៅនឹងកន្លែង គួរឲ្យតក់ស្លុតជាទីបំផុត ខណៈដែលអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២ និង០៥នាទី រសៀល នៅចំណុចលើកំណាត់ផ្លូវជាតិលេខ ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពនៅទីនោះបាននិយាយថា ករណីនេះគឺបាន បង្កឡើងដោយខ្លួនឯង ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0409 របស់ក្រុមហ៊ុន ( អក្សរ ខេ K )ក្នុងនោះ មានអ្នកបើកបរម្នាក់ និងអ្នករួមដំណើរ ចំនួន ០៣ នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបានបន្តថា ក្រោយពេលរថយន្តខ្នាតយក្សក្រឡាប់រួចមក គេសង្កេតឃើញថា មនុស្សទាំង៤នាក់ បានកប់នៅក្រោមរថយន្ត និងត្រូវស្លាប់ទាំងអស់ ដោយរថយន្តនេះបើកបរទិសដៅពីជើង ទៅត្បូង ដល់ចំណុចកើតហេតុផ្លូវកោង ទំនងជាដាច់ហ្វ្រាំងទើបក្រឡាប់តែម្ដង។
ជុំវិញបញ្ហានេះដែរ លោកអធិការ ហេង បារាំង ពុំបានបកស្រាយអ្វីនោះឡើយ ក្រោយពីពាក្យថា លោករវល់៕
ដោយ ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន