អាជីព
ហេតុអ្វី៥ឆ្នាំកន្លងទៅ នៅតែឡើងប្រាក់ចំណូលមិនបាន៥ដង?
ការឡើងប្រាក់ខែ ទាក់ទងនឹងការឡើងឋានៈ តួនាទី ការទទួលខុសត្រូវ។ ប្រសិនបើអ្នក មិនអាចគុណប្រាក់ខែឡើងដល់ប្រាំដង ពីវ័យ២៥ដល់៣០ឆ្នាំឧទាហរណ៍ ២០០ដុល្លារនៅអាយុ២៥ ឡើងដល់១០០០ដុល្លារនៅអាយុ៣០ឆ្នាំ ខាងក្រោមនេះជាមូលហេតុ៖
១ ដើរតាមមេដឹកនាំខុស
ជាទូទៅមេដឹកនាំល្អមិនដែលប្រើយុវវ័យអ្នកចោល ហើយមិនគិតអំពីអនាគតរបស់អ្នកបែបនេះទេ។ ក្នុងវ័យ២៥ឆ្នាំ ជាវ័យមួយ ដែលអ្នកត្រូវសំលៀងអនាគត មេដឹកនាំ គេប្រាកដជាមិនទុកអ្នកធ្វើការដដែលៗ ស៊ីមួយថ្ងៃរួចមួយថ្ងៃ គេប្រាកដជា មិនឲ្យអ្នកធ្វើការដែលគ្មានគោលដៅ គេប្រាកដជា មិនទុកអ្នកនៅមួយកន្លែង។ ប្រសិនអ្នកមិនឃើញខ្លួនឯងបានរៀនអ្វីថ្មី បានទទួលការទុកចិត្តឲ្យឯករាជ្យ បានទទួលឱកាសជម្នះឧបសគ្គដោយខ្លួនឯង ហើយរយៈពេលប្រាំឆ្នាំ អ្នកត្រូវគេទុកចោលមិនដែលវាយតម្លៃចំណុចខ្លាំងខ្សោយ អ្នកកំពុងផ្ញើវាសនានឹងមនុស្សខុស។
២ រើសកន្លែងខុស
ប្រសិនប្រាំឆ្នាំំ កន្លងទៅ អ្នកចូលវ័យសាម ជាមួយបៀរ៍វត្សឡើងមួយឆ្នាំ១០ដុល្លារឬម្ភៃដុល្លារស្មើនឹង១០ភាគរយ ហើយមិនដែលឡើងតួនាទីឬឡើងតួនាទីដែលឡើងត្រឹមល្អមើល កម្រិតក្នុងCVនៅតែមិនអាចឡើងទៅ Seniroឬ Manager អ្នកកំពុងខាតប្រាំឆ្នាំជាមួយកន្លែងមួយដែលគ្មានឆន្ទៈក្នុងការកសាងអាជីពពិតសម្រាប់ជីវិតអ្នកឡើយ។ អ្នកមិនគួរទ្រាំនៅដល់អាយុ៤០ ដល់ពេលគេដេញចោល ឬក្មេងជំនាន់ក្រោយមកត្រួតពីលើនោះឡើយ។
ស្ថាប័នល្អមួយ គឺកន្លែងដែលមនុស្សវ័យក្មេងគ្រប់គ្នាត្រូវបានបញ្ចេញអស់សក្ដានុពលដ៏អស្ចារ្យក្នុងជីវិតយុវវ័យរបស់ពួកគេ មិនមែនយកគេមកអង្គុយស្តាប់ចាស់ៗរអ៊ូរទំាបង្កើតបក្សក្រុម បង្កើតទំនាស់ បង្រៀនស្ទីលលាបពណ៌ បែងចែកនោះទេ។
៣ អ្នកជាមនុស្សចោលម្សៀត
សម្ដីនេះធ្ងន់ប៉ុន្តែវាជាការពិត។ រយៈពេល៥ឆ្នាំគេរៀនបានបរិញ្ញាប័ត្រលើសពីមួយ ឯអ្នកវិញនៅធ្វើការដដែល ហើយចាស់តែមុខនិងសក់។ ប្រសិនមេដឹកនាំរបស់អ្នកល្អ ជំរុញតែអ្នកមិនចង់ ស្ថាប័នអ្នកលើកទឹកចិត្តមានគោលនយោបាយខ្លាំងតែអ្នកមិនលុះ មិនចង់សាកថ្មី ខ្លាចលំបាក ខ្លាចបាត់ឱកាសកម្សាន្ត អ្នកគួរដាក់ឈ្មោះថាខ្លួនឯងថា ដូចម្ដេច?
Jack Ma សេដ្ឋីនៃផ្សារអនឡាញ អាលីបាបា និយាយថា ប្រសិនបើអាយុ៣៥ហើយអ្នកនៅតែក្រ វាជាគំនិតរបស់អ្នកខ្លួនឯង! ភ្ញាក់ខ្លួនឡើង!
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖៩ យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ
ចុចអាន៖ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ! ហេតុអ្វី?
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល