ព័ត៌មានជាតិ
លោកស្រី ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារចុះរៀបចំកន្លែងស្នាក់របស់គ្រូពេទ្យនៅវិទ្យាល័យឥន្ទ្រទេវី
នៅវេលាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការរៀបចំកន្លែងស្នាក់នៅឲ្យបានសមរម្យ និងសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។
គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មក្នុងការយកសំណាកអ្នកដែលសង្ស័យក្នុងព្រឹត្តិការណ៍សហគមន៍កន្លងមក រួមទាំងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះផងដែរ ដែលនេះគឺជាការចូលរួមដោយយកបេះដូង ឆន្ទះ កម្លាំងកាយ កម្លាំងចិត្ត ចំណេះជំនាញ ដែលមានចូលរួមក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរួចផុតពីជំងឺកាចសាហាវមួយនេះ៕
អត្ថបទ ៖ កោះកែវ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)