ព័ត៌មានអន្ដរជាតិ
មើលទៅមិនស្រួល! សហរដ្ឋអាមេរិក បញ្ជាឲ្យជម្លៀសអ្នកការទូតចេញពី មីយ៉ាន់ម៉ា
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី៣០ខែមីនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាឲ្យជម្លៀសអ្នកការទូតដែលមិនចាំបាច់ចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានការបង្ក្រាបទៅលើក្រុមបាតុករ ដែលបានសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីរដ្ឋប្រហារយោធារបស់ប្រទេសនេះចាប់ផ្តើម។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធាមីយ៉ាន់ម៉ា បានឃុំខ្លួននិងទម្លាក់មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោត។ ការតវ៉ានិងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា បានកើតឡើងហើយត្រូវបានគេរំពឹងថានឹងបន្តទៀត”។
សេចក្តីថ្លែងការណ៍បន្តថា នៅពាក់កណ្តាលខែកុម្ភៈ ក្រសួងការបរទេសបានអនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេ។
អ្នកនាំពាក្យម្នាក់បាននិយាយថា “ក្រសួងការបរទេស បានធ្វើការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យមានការចាកចេញពីប្រទេសមីយ៉ាន់ម៉ា ព្រោះសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកនៅក្នុងបន្ទុកក៏ដូចជាប្រជាជនអាមេរិកឯកជនគឺជាអាទិភាពខ្ពស់បំផុតរបស់ក្រសួង”។
គួរបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់ក្នុងការបង្ក្រាបរបស់យោធា ឥឡូវនេះបានកើនឡើងដល់៥២០នាក់ហើយ ខណៈបណ្តាប្រទេសមហាអំណាច បានចេញការថ្កោលទោសចំពោះយុទ្ធនាការរបស់យោធាបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ត្រឹមយប់មិញ ជនស៊ីវិល មីយ៉ាន់ម៉ាស្លាប់ដល់៥២១នាក់ ខណៈរត់ចោលផ្ទះរាប់ពាន់នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤