ព័ត៌មានជាតិ
ព្រះមហាក្សត្រ ព្រះរាជទានថវិកាចំនួន២០ម៉ឺនដុល្លារ ដើម្បីទិញមន្ទីរពេទ្យស្ត្រី “នគរទេព”
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញ មន្ទីរពេទ្យស្ត្រី “នគរទេព” ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើតាមព្រះរាជសារ ដែលទទួលបាននាព្រឹកនេះ។
នៅក្នុងព្រះរាជសារ ចុះថ្ងៃទី៣០ ខែមីនា ម្សិលមិញ ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយក មន្ទីរពេទ្យ “នគរទេព” ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ “ហ្លួងម៉ែ” ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។
ជាមួយគ្នានោះ ព្រះអង្គបានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹក នាំប្រទេសជាតិ ប្រកបដោយគុណ បំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។
ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្តែងនូវកតញ្ញូតាធម៌ប្រកប ដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយពរះមហាក្សត្រខ្មែរ ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ “នគរទេព” នេះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមីនា ថ្វាយចំពោះព្រះមហាក្សត្រសម្តេចបានបញ្ជាក់ថា “ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ”។
គួររំលឹកថា កាលពីម្សិលមិញ សម្តេចម៉ែក៏បានព្រះរាជទានព្រះរាជទ្រព្យចំនួន២០ ម៉ឺនដុល្លារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ “ហ្លួងម៉ែ” នេះផងដែរ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការទិញមន្ទីរពេទ្យស្ត្រីនគរទេព ហើយប្ដូរឈ្មោះទៅជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយមុខ មន្ទីរពេទ្យនេះ នឹងដាក់ឲ្យប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលជំងឺប្រជាពលរដ្ឋទូទៅជារៀងរហូត ហើយក្រោយការប្រកាសនេះ មានសប្បុរសជនជាច្រើននាក់បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញមន្ទីរពេទ្យមួយនេះ។
ដើម្បីចរចា និងសម្របសសម្រួលទិញមន្ទីរពេទ្យស្រ្តីនគរទេពនេះ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានធ្វើសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់ ផងដែរ ដែលគណៈកម្មការនោះមានលោក ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល ជាអនុប្រធាន៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤