Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ថា ​ម៉ាស​និង​គម្លាត​សង្គម​នៅ​តែ​ចាំ​បាច់ ទោះ​មាន​វ៉ាក់សាំង និង​សង្គម​ជាតិ​វិល​រក​ដូចដើម​ក៏​ដោយ

បានផុស

នៅ

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សង្គម​ភូមិសាស្ត្រ​បាន​លើក​ឡើង​ថា បើ​ទោះបី​ជា​មាន​វ៉ាក់សាំង​ការពារ​កូវីដ ដែល​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ក៏ដោយ ​តែ​ប្រជាជន​នៅ​តែ​ត្រូវ​ពាក់​ម៉ាស់​ការពារ​និង​នៅ​ឆ្ងាយ​ពី​គ្នា​ ដើម្បី​ជៀសវាង​ការ​បិទ​ប្រទេស​នា​ពេល​អនាគត​ម្ដងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគ​នេះ​បាន​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​វិធានការណ៍​ត្រួត​ពិនិត្យ​ ការ​រាតត្បាត​នា​​នៅ​ចក្រភព​អង់គ្លេស​ ដែល​បាន​បង្កើត​ការ​បិទ​ប្រទេស​​​ជា​ច្រើន​លើក​​​ ចាប់​តាំង​ពី​ខែ​ មីនា ​មក។

ទោះបី​ជា​ការ​រឹតត្បិត​ទាំង​នេះ​រាប់​បញ្ចូល​ទាំង​ការ​បិទ​សាលារៀន​និង​អាជីវកម្ម​ជា​ច្រើន ​ហើយ​បាន​បន្ធូរបន្ថយ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ក៏ដោយ​ ក៏​សាធារណជន​នៅ​តែ​ត្រូវ​ប្រើ​ម៉ាស​និង​រក្សា​គំលាត​សង្គម ​ដើម្បី​ចៀស​ការ​រីក​រាលដាល​ម្ដងទៀត។ លើស​ពី​នេះ​ទៀត​វិធានការ​ទាំងនេះ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​សម្រាប់​អនាគត​ផង​ដែរ ។

នៅ​សហរដ្ឋអាមេរិក​ដូចជា​ញូវយ៉ក​និង​កាលីហ្វ័រញ៉ា​បាន​បន្ថែម​ឲ្យ​ស្នាក់​នៅ​ផ្ទះ ​បិទ​សាលារៀន​និង​អាជីវកម្ម​ភាគច្រើន​ ហើយ​តម្រូវ​ឲ្យ​ប្រើ​ម៉ាស​នៅ​តាម​ទី​សាធារណៈ​ជា​ចាំ​បាច់។

លោក Yevhen Suprunenko សហ​អ្នកនិពន្ធ​នៃ​ការ​ស្រាវជ្រាវ​ថ្មី​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ” ការ​ប្រើ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ ​ដូចជា​ពាក់​ម៉ាស​និង​ការ​លាង​ដៃ ​អាច​ជួយ​ឲ្យ​យើង​បញ្ឈប់​ការ​រាតត្បាត​កាន់​តែ​លឿន​ឬ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​តាម​រយៈ​កម្មវិធី​ចាក់​វ៉ាក់សាំង​ នេះ​ក៏​មាន​ន័យ​ថា ​យើង​អាច​ចៀស​ផុត​ពី​ការ​បិទ​ប្រទេស​ឬ​ទីក្រុង​ឆាប់ៗ “៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖បណ្តាប្រទេស អាស៊ី កំពុងញាប់ដៃញាប់ជើងរកប្រភពវ៉ាក់សាំង គ្រាដែលឥណ្ឌាផ្អាកផ្គត់ផ្គង់ឲ្យ COVAX

ចុចអាន៖ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ វិនាទី មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២១ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម