ព័ត៌មានជាតិ
ភូមិក្រាំងលាវបើកដំណើរការឡើងវិញ ក្រោយពីអាជ្ញាធរបិទមួយរយៈរឿងបញ្ហាកូវីដ១៩ ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ
ពេលនេះភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានអាជ្ញាធរបើកឲ្យដំណើរការឡើងវិញហើយ ក្រោយពេលដែលអាជ្ញាធរបានបិទមួយរយៈបន្ទាប់ពីបុគ្គល កក្កដា សោភ័ណ្ឌ បានទៅចូលរួមមង្គលការនៅទីនោះ។
នៅក្នុងព្រឹត្តការណ៍នោះ អាជ្ញាធររកឃើញអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់រួចហើយធ្ វើតេស្ត ៤លើកទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់។ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា ការបើកដំណើរការភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវឡើងវិញនេះ បន្ទាប់ពីមន្ត្រីសុខាភិបាលបានយកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត ៤លើក ទៅលើមនុស្សជាង ៤០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយនឹងបុគ្គលកើតជំងឺកូវីដ១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ កាលពីថ្ងៃទី១២ ខែមីនា ក្នុងកម្មវិធីមង្គលការនៅភូមិក្រាំងលាវ មកដល់ពេលនេះលទ្ធផលយកសំណាក ទៅលើពួកគាត់ គឺអវិជ្ជមានទាំងអស់។ លោក កេត ម៉ៅ បានលើកឡើងថា ដោយមានការណែនាំពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារស្រុកសំរោង បានចុះមកធ្វើពិធីបើកដំណើរការនេះហើយ ដោយឱ្យប្រជាពលរដ្ឋចេញចូលដើរហើរ បានដោយសេរី ប៉ុន្តែសុំតម្រូវឲ្យពួកគាត់អនុវត្តតាមវិធានការណ៍ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គល ឈ្មោះ កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិរបស់ខ្លួន នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺ កូវីដ-១៩ លទ្ធផល គឺវិជ្ជមាន។ បន្ទាប់ពីទទួលបានដំណឹងវិជ្ជមាននេះ អាជ្ញាធរខេត្តតាកែវ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ប្រមាណជាង ៤០០នាក់ ដោយបិទភូមិរបស់ប្រជាជន និងកំណត់ឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពផងដែរ៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ហ៊ុមព័ទ្ធគ្លីនិក អ៊ីលីត និងយកសំណាកមនុស្សជាង ២០ នាក់ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?