ព័ត៌មានជាតិ
លួចសង់ផ្ទះក្បែរច្រាំងទន្លេទាំងយប់ រំពឹងទទួលបានលុយកាក់ខ្លះ មានអីឲ្យរុះរើជាបន្ទាន់
យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមីនានេះ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានប្រជាពលរដ្ឋមួយគ្រួសារបានលួចសង់ផ្ទះស្ថិតនៅដីច្រាំងទន្លេដែលជាដីរបស់រដ្ឋនិងជាតំបន់ហាមឃាត់។
លោកចៅសង្កាត់បានបន្តថា ទីតាំងដែលមានប្រជាពលរដ្ឋមួយគ្រួសារលបលួចសង់ផ្ទះស្នាក់នៅនោះ គឺស្ថិតនៅច្រាំងទន្លេបាសាក់ក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកយ៉ិន វុធ បានបញ្ជាក់ថា កាលដែលប្រជាពលរដ្ឋមួយគ្រួសារមកលបលួចសង់ផ្ទះនេះ គឺពុំមានការឃុបឃិតពីអាជ្ញាធរភូមិ ក្រុម នោះទេដោយគាត់លបសាងសង់ដោយចិត្តឯងតែម្តង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនានេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានចេញលិខិតជូនដំណឹងស្តីពីការចុះបោះបង្គោលកំណត់ព្រំដីច្រាំងទន្លេរួមទាំងស្ថាបនាផ្លូវចាក់ក្រាលបេតុងចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ តែបែជាមានមនុស្សមកលួចសង់ផ្ទះទៅវិញ។ពួកគាត់នឹកស្មានថាពេលដែលអាជ្ញាធរចុះធ្វើច្រាំងទន្លេក្រែងមានដំណោះស្រាយជាថ្នូរនឹងលុយកាក់ឬដីធ្លីហើយមើលទៅបានជាខំណាស់៕
អត្ថបទ ៖ នរា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ