KPT+
សញ្ញាទាំង៥ពេលបុរសម្នាក់លង់ស្រឡាញ់ស្រីតាំងពីឃើញនាងដំបូង
ប្រសិនបើកំពុងសួរខ្លួនឯងតើគាត់នោះស្រឡាញ់នាងតាំងពីពេលណាមក នេះគឺជាសញ្ញាទាំង៥ ដែលប្រាប់ជាសម្ងាត់ថា គាត់ចាប់ផ្តើមលង់ស្រឡាញ់តាំងពីជួបភ្លាមមកម៉្លេះ៖
ពីមនុស្សរវល់មកជាពូកែធន់ស្តាប់ដោយយកចិត្តទុកដាក់

ហេតុអ្វីមនុស្សប្រុសមិនសូវអត់ធន់ខាងស្តាប់ ចម្លើយ គឺបុរសម្នាក់ៗ ពូកែស្តាប់ទាល់តែគេយកចិត្តទុកដាក់ចំពោះនាង។ បើឃើញបុរសណាម្នាក់មកផ្តោតអារម្មណ៍ស្តាប់ដោយយកចិត្តទុកដាក់នូវរាល់ពាក្យដែលខាងស្រីនិយាយ (ប្រធានបទគ្មានបានការ) គឺគាត់កំពុងព្យាយាមបង្ហាញនាងពីទំហំការយកចិត្តទុកដាក់ថែមទាំងចងចាំទាំងអស់ផង។
បង្ហាញពីអារម្មណ៍ឬរឿងផ្ទាល់ខ្លួន

នេះគឺជាសញ្ញាវិជ្ជមានមួយទៀតពីបុរសខណៈពេលលង់ស្នេហ៍។ ជាធម្មជាតិភាគច្រើនគេមានទំនោររក្សាភាពទន់ភ្លន់លាក់កំបាំងសម្រាប់ប្រើតែចំពោះមនុស្សដែលខ្លួនពេញចិត្តប៉ុណ្ណោះ។ បើចាប់ផ្តើមឃើញគាត់បើកបញ្ចេញអារម្មណ៍ខ្លះនោះគឺដោយសារតែមានចិត្តចំពោះនាង។
សញ្ញាច្បាស់មួយទៀតដែលបញ្ជាក់ថាគាត់កំពុងស្រឡាញ់នាង គឺចាប់ផ្តើមនិយាយអំពីរឿងផ្ទាល់ខ្លួនកាលពីអតីតកាលឬរឿងណាមួយដែលធ្លាប់ធ្វើឱ្យពិបាកចិត្ត គឺសញ្ញាចាប់ផ្តើមនាំខ្លួនជិតស្និទ្ធនឹងអ្នក។
ចូលរួមជាមួយសកម្មភាពស្រីៗ

ពេលបុរសចុះចំណោមជាមួយសកម្មភាពប្រចាំថ្ងៃរបស់នាងដូចជា Shopping ដើរលេងកម្សាន្តយឺតៗ មើលកុន ទៅកម្មវិធីពិពរ័ណ៌ផ្សេងៗ តើគាត់ច្បាស់ជាចាប់ផ្តើមលង់ស្នេហ៍ជ្រៅហើយ។ បើបុរសចោលការលេងបាល់ទាត់ជាមួយមិត្តភក្តិយកចិត្តទុកដាក់ដើរតាមនាង គឺគាត់ខិតខំប្រឹងប្រែងបង្ហាញឱ្យអ្នកដឹងថាគាត់ត្រូវការស្គាល់ជីវិតអ្នកនិងបណ្តាមិត្តភក្តិដែលនៅក្បែរៗអ្នក។
កាយវិកាស្រលាញ់ក្មេង
បុរសដែលមិនងាយនិយាយឬបង្ហាញចំណាប់អារម្មណ៍ច្រើនលើកុមារ ភ្លាមៗនៅពេលដែលខាងស្រីដើរជាមួយ គាត់មកធ្វើដូចក្មេងជំទង់ដែលចូលចិត្តកុមារគឺបង្ហាញសញ្ញាណមួយធំ ចង់ឱ្យនាងមើលឃើញថាគាត់ល្អជាមួយកូនក្មេងយ៉ាងណា គឺបង្ហាញនូវអ្វីដែលជាសភាវៈឪពុកល្អម្នាក់។

សារភាព
ថ្ងៃណាមួយគាត់នឹងឆាតពាក្យថា “ I love you ” ឬនិយាយពេលនៅក្បែរគ្នាមានឱកាស ។ អ្វីដែលខាងស្រីគួរដឹងគឺ នៅពេលដែលបុរសម្នាក់ប្រាប់នាងថា គាត់ស្រឡាញ់នាង គឺនាងអាចរន្ធត់ភ្ញាក់ផ្អើលខ្លាំង តែក៏កុំបញ្ចេញការភ័យនោះហួស ព្រោះខាងគេក៏ភ័យដូចគ្នា៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ សកម្មភាពខ្លះៗដែលបុរសអាចយកទៅវាយតម្លៃថា នារីនោះកំពុងស្វែងរកដៃគូ
ចុចអាន៖ ហេតុអ្វីក៏មនុស្សប្រុសវ័យក្មេងខ្លះលង់ស្រលាញ់មនុស្សស្រីអាយុបង?

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម