ព័ត៌មានជាតិ
ខេត្តកំពតនឹងស្គាល់ភាពរីកចម្រើនថែមមួយកម្រិតទៀត ក្រោយពីទីក្រុងបូកគោត្រូវបានបង្កើតឡើង
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងបូកគោ ដែលជាទីក្រុងថ្មីសន្លាងមួយទៀតនៅក្នុងទឹកដីខេត្តកំពត។ ទីក្រុងថ្មីនេះនឹងកាន់កាប់ដីប្រហែល៥ភាគរយនៅក្នុងឧទ្យានជាតិបូកគោ ឬប្រហែល ៩.០០០ ហិកតា។
ទាក់ទងនឹងការបង្កើតក្រុងថ្មីនេះ លោក វិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត មានប្រសាសន៍ថា៖ «ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើ្លងជាដើម។ លើសពីនេះ តម្លៃដីនៅទីនោះក៏នឹងមានសន្ទុះខ្លាំងផងដែរ ដោយសារតែគេសង្ឃឹមថានឹងមានគម្រោងវិនិយោគមួយចំនួនចូលមកបោះទុននៅក្នុង និងនៅបរិវេណជុំវិញទីក្រុងបូកគោនេះ។»
ទន្ទឹមនេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា មានប្រសាសន៍ថា៖ «ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយលើកមុខមាត់ខេត្តមួយនេះមួយកម្រិតថែមទៀត ពីព្រោះហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងគម្រោងអភិវឌ្ឍមួយចំនួននឹងត្រៀមទៅទីនោះដើម្បីធ្វើការវិនិយោគ ជាពិសេសគម្រោងទាក់ទងនឹងវិស័យទេសចរណ៍។»
លោក ច្រឹក សុខនីម បានបញ្ជាក់ថា នៅពេលដែលមានសកម្មភាពអភិវឌ្ឍ ជាពិសេសគម្រោងវិនិយោគ តម្លៃអចលនទ្រព្យនៅទីនោះ និងនៅជុំវិញតំបន់នោះនឹងមានការប្រែប្រួល ពោលគឺនឹងមានការកើនឡើងច្រើនជាងមុន។
គួរបញ្ជាក់ថា នៅក្នុងអនុក្រឹត្យបានកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដែលមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោតយកធ្វើជាសង្កាត់ក្នុងក្រុងបូកគោ ដែលដាក់ឈ្មោះថា សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕
អត្ថបទ៖ វ៉ាត វិន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ