Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ត្រៀមដាក់​បម្រាមគោចរ​ ហាមចេញពីផ្ទះ​​ចាប់ពីម៉ោង៨ យប់​ ដល់ម៉ោង​​៥ ព្រឹក​​

បានផុស

នៅ

រាជរដ្ឋាភិបាល​​កម្ពុជាត្រៀម​ដាក់ចេញ​បម្រាម​​គោចរចន្លោះពីម៉ោង ៨យប់​ រហូត​ដល់ម៉ោង៥ព្រឹក​​ ខណៈវិធាន​ការនេះត្រូវបាន​ធ្វើ​ឡើងទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃកូវីដ១៩។នេះបើយោងតាម​ អនុក្រិត្យ​ស្តីពីវិធាន​ការរដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និង​ជំងឺ​ឆ្លងកាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដែល​បានចុះ​ហត្ថលេខា​ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមីនា នេះ។

មាត្រា​៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ​ការធ្វើដំណើរ​បំពេញការងារ​ ឬ ប្រកប​មុខ​របរ​អាជីវកម្ម ដែលមិនមានការរឹតបន្តឹង​ ឬ​ហាម​​ឃាត់​ និង​ដោយមាន​​ភ្ជាប់លិខិត​អំពីការងារ​មុខរបរ​ ឬអាជីវកម្ម ការធ្វើដំណើរ​ទៅមន្ទីរពេទ្យ​ សម្ភព ឬ ឱសថស្ថានមូលហេតុ​សុខភាព។

បន្ថែមលើនេះ ​​មាត្រា​៨ បម្រាម​គោចរ​ ដោយរាល់ការធ្វើដំណើរ​ត្រូវបានអនុញ្ញាតដូចមា​នចែងក្នុងមាត្រា​៤ នៃអនុក្រិត្យ​នេះ មិនត្រូវធ្វើ​ឡើង​នៅ​ចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក​ លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់​ និងបន្ទាន់ ក្នុ​ង​គ្រួសារ​ ការដឹកជញ្ជូន​ទំនិញ​ ការបំពេញការតព្វកិច្ចដែល​បម្រើ​ផល​ប្រយោជន៍ សាធារណៈជាដើម។

អនុក្រិត្យនេះ​ត្រូវបានចូល​ជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ​។

អានអនុក្រិត្យ​ពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម