Connect with us

សុខភាព

ជ្រុះ​សក់ ឈឺសន្លាក់ បាត់បង់​គ្រាប់​ឈាម អាចជា​ជំងឺ​លូ​ពីស (Lupus)!

បានផុស

នៅ

​មិនមាន​មនុស្ស​ច្រើន​ទេ ដែល​ធ្លាប់​លឺ​ឬ​ស្គាល់​ជំងឺ Lupus​។ នេះ​ប្រហែល​មកពី​ជំងឺ​នេះ មិនមាន​ឈ្មោះ​ជា​ខេមរភាសា​។ ផ្ទុយទៅវិញ ជំងឺ​នេះ​ត្រូវបាន​សង្កេតឃើញ​កើតមាន​លើ​ប្រជាជន​អាស៊ី (Prevalence) ក្នុង​ចំនួន​ពី ៣០ ទៅ ៥០​នាក់ ក្នុងចំនោម​ប្រជាជន​១០០០០០​នាក់​(​ភាគច្រើន​កើតឡើង​ទៅលើ​មនុស្ស​ស្រី​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Lupus ជា​ជំងឺ​មួយ​ដែល​បង្កឡើង​ដោយ​ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ការពារ (Auto Immune Disease)​។ ជាទូទៅ​ជំងឺ​នេះ ប៉ះពាល់​ទៅលើ​សរីរាង្គ​ច្រើន​ក្នុងពេល​តែមួយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​។​

​ក​) រោគសញ្ញា​ដែល​យើង​អាច​ឃើញ​មានដូចជា​៖

– អស់កម្លាំង​

– គ្រុនក្តៅ​

– ជ្រុះ​សក់ និង​មាន​បញ្ហា​លើ​ស្បែក​ពិសេស​លើ​មុខ​

– ឈឺសន្លាក់​

– បាត់​គ្រាប់​ឈាម (​ឈាមក្រហម ឈាមស ឬ ផ្លា​កែ​ត​)

– បញ្ហា​តម្រងនោម​ដូចជា ទឹកនោមប្រៃ​ជាដើម (​ការដែល​មានការ​ប៉ះពាល់​លើ​តម្រងនោម ជា​កត្តា​កំណត់​នូវ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​)​។​

​ខ​) ការព្យាបាល​៖

​ការព្យាបាល​ជាទូទៅ​ទាមទារ​រយៈពេល​យូរ (​លើសពី​មួយឆ្នាំ​) ហើយ​ពេលខ្លះ​ជំងឺ​នេះ​អាច​លាប់​វិញ​បាន​។​

​ដូចនេះ​ប្រសិនបើ​បងប្អូន​មាន​រោគសញ្ញា​ដូចដែល​បាន​រៀប​ខាងលើ ដែល​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​មាន​ការវិវត្ត​ទៅរក​សភាព​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជម្រើសជាតិអាមេរិកកំណើតខ្មែរ ពិសី ជាប់ឈ្មោះជា​«​អ្នក​លោត​ទឹកឆ្នើមប្រចាំឆ្នាំ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម