Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ ត្រូវ​នគរបាល​វាយ​ខ្នោះដៃ​ភ្លាមៗ​ ករណី​បោ​កលុយ​អាជីវករ​តាម​ប្រព័ន្ធ​Line

បានផុស

នៅ

យោងតាម​ពាក្យបណ្ដឹង​របស់​អា​ជីករ​ស្តីពី​​បុរស​ម្នាក់ ​ក្នុងករណី​បោ​កលុយ​អាជីវករ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២១ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នាក់ ឈ្មោះ គង់ ដា ហៅ​ទិ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ នៅ​ចំណុច​ជិត​ផ្សារ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​នាំយកមក​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​ឈ្មោះ គង់ ដា ហៅ​ទិ កន្លងមក​បានធ្វើ​សកម្មភាព​ករណី​ប្រើប្រាស់​បណ្តាញ​សង្គម Line កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ឲ្យ​ជនរងគ្រោះ​វេរ​លុយ​ពី​ប្រទេស​ថៃ តាមរយៈ​ធនាគារ​ថៃ​ផានិត ចំនួន ៣០៣.៨០០​បាត ហើយ​ឲ្យ​វេរ​ប្រាក់​បាទ​ទៅជា​លុយ​ដុល្លារ​ស្មើ​ចំនួន​៩.៩០៥​ដុល្លារ​តាមរយៈ​ក្រុមហ៊ុន​វេរ​ប្រាក់​មួយ​ទៅ​ឲ្យ​ជនសង្ស័យ​។ ក្រោយពី​ជនល្មើស​បានទទួល​លុយ​រួច គណនី​

​ធនាគារ​របស់​ជនរ​ង​គ្រោះ​ក្នុងប្រទេស​ថៃ​មាន​បញ្ហា ដោយ​ត្រូវបាន​បិទ​បណ្តោះអាសន្ន ដោយ​លុយ​ចំនួន​៣០៣.៨០០​បាទ​នោះ ត្រូវ​បាន​ម្ចាស់​លុយ​ប្តឹង​ធនាគារ​ថៃ​ដក​លុយ​ត្រលប់​មកវិញ​។ ជនសង្ស័យ​គេច​បាត់ ​ដោយសារ​ការ​យកចិត្តទុកដាក់​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ហើយ​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ឃាត់ខ្លួនក្រុមក្មេងទំនើង៣នាក់ក្រោយធ្វើសកម្មភាពកាប់រថយន្ដសាមុយដឹកអ្នកជំងឺ​​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

Sokha Hotels

ព័ត៌មានពេញនិយម