Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំងរបស់ចិនទាំង ២ ដែលកម្ពុជាកំពុងបើកយុទ្ធនាការចាក់ ទីបំផុតត្រូវ WHO ទទួលស្គាល់ប្រសិទ្ធភាព

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm និង Sinovac បានបង្ហាញទិន្នន័យសុវត្ថិភាពពីវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ហើយពេលនេះ WHO កំពុងទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំងទាំងពីរនេះ ។

លោក Alejandro Cravioto បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ក្រុមអ្នកជំនាញ SAGE នៃ WHO សង្ឃឹមថានឹងចេញអនុសាសន៍ស្តីពីការប្រើប្រាស់វ៉ាក់សាំងទាំងនោះនៅចុងខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Cravioto បាននិយាយថា វាមានប្រសិទ្ធភាពប្រហែល ៥០ ភាគរយ ឬលើស ៧០ ភាគរយ ហើយជាការពិតពួកគេមានទិន្នន័យសុវត្ថិភាពទាំងអស់ដើម្បីបង្ហាញថា វ៉ាក់សាំងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនៅពេលប្រើនោះទេ ។

ទន្ទឹមនោះអ្នកនាំពាក្យអង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំង Sinopharm និង Sinovac អាចទទួលបានការចុះបញ្ជីបន្ទាន់របស់អង្គការសុខភាពពិភពលោកឆាប់ៗនេះ” ។

មិនមានទិន្នន័យប្រសិទ្ធភាពលម្អិតនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Sinopharm ត្រូវបានចេញផ្សាយជាសាធារណៈទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធជីវសាស្ត្រជាតិចិន (CNBG) បាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩.៣៤ ភាគរយក្នុងការការពារមនុស្សពីការវិវត្តនៃជំងឺនេះផ្អែកលើទិន្នន័យបណ្តោះអាសន្ន ។ វាត្រូវបានអនុម័តប្រើប្រាស់នៅក្នុងប្រទេសជាច្រើនរួមមានប្រទេសចិន ប៉ាគីស្ថាន និងអារ៉ាប់រួម ។

ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac បានបង្ហាញពីប្រសិទ្ធភាពចន្លោះ ៥០.៦៥ ភាគរយ និង ៨៣.៥ ភាគរយដោយផ្អែកលើការសាកល្បងពីប្រេស៊ីល ទួរគី និងឥណ្ឌូនេស៊ី ខណៈវ៉ាក់សាំងផលិតនៅប្រទេសចិនទាំងពីរនេះមានតម្រូវការខ្ពស់មែនទែនពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ WHO ថា ជំងឺកូវីដបំប្លែងខ្លួនថ្មីកាន់តែសាហាវ និងកើតមានច្រើនឡើងៗ ហើយកំពុងបន្តរាលដាលពេញពិភពលោក

ចុចអាន ៖ WHO ថា ប្រភពដើមជំងឺកូវីដទំនងកើតក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅអាស៊ីអាគ្នេយ៍ មិនមែននៅចិនឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម