ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ជាង៤៥០០០ដូស សម្រាប់ចាក់ជូនពលរដ្ឋ
លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេត ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១មេសាថា ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ពីក្រសួងសុខាភិបាលចំនួន៤៥២០០ដូសសម្រាប់ចាក់ពីរដង ខណៈទូទាំងខេត្តមានតម្រូវការចាក់វ៉ាក់សាំងនេះរហូតដល់ជាង៧០ម៉ឺននាក់។
ថ្ងៃនេះក្រសួងសុខាភិបាល កំពុងផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញចំនួន១លាន៥សែនដូសពីរដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រសួងសុខាភិបាលនឹងគ្រោងចាក់វ៉ាក់ដល់ក្រុមមនុស្សគោលដៅ៨ក្រុម ដែលនៅមិនទាន់បានចាក់ពីមុនមកចំនួន៧៤៥០០០នាក់សម្រាប់ដូសទី១។
ក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ មានចំនួន៨គឺទី១.ក្រុមគ្រូពេទ្យបុគ្គលិកនិងមន្ត្រីសុខាភិបាលជួរមុខសេវារដ្ឋនិងសេវាសុខាភិបាលឯកជនស្របច្បាប់ ដែលបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើមកគណៈកម្មការឬទៅមន្ទីរសុខាភិបាលរាជធានីខេត្តរួចហើយទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន។ ទី២.រដ្ឋសភាព្រឹទ្ធសភានិងក្រុមគ្រួសារ ទី៣.អ្នកសារព័ត៌មាន ដែលមិនទាន់បានចាក់ពីមុន ទី៤.កងកម្លាំងនិងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុន ទី៥. មន្ត្រីរាជការស៊ីវិលរួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស។ ទី៦.បុគ្គលិកមន្ត្រីបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេសនៃអាជ្ញាធរជាតិទាំងអស់នៃគណៈមេធាវីនៃសាលាក្តីខ្មែរក្រហមនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងក្រុមហ៊ុនអាកាសចរណ៍នានា ទី៧.ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុបនិងទី៨.កម្មករកម្មការិនីនៅតាមរោងចក្រមួយចំនួនដែលសម្របសម្រួលរៀបចំ ដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្ញើជូនមកគណៈកម្មការរួចហើយ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ សម្រាប់កម្ពុជាដែលផ្តល់វ៉ាក់សាំងកូវីដ១៩ជូនដល់ពលរដ្ឋកម្ពុជាខណៈកម្ពុជាបានចាប់ផ្តល់ចាក់ជាលើកដំបូងនៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិនសម្រាប់ចាក់ដល់មនុស្សមានអាយុពី១៨ដល់៥៩ឆ្នាំនិងវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកាផលិតនៅឥណ្ឌាជាជំនួយរបស់អង្គការសុខភាពពិភពលោកតាមរយៈគម្រោងកូវ៉ាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ម៉ោង ១២ អធ្រាត្រ អ្នកលក់បន្លែផ្សារដើមគរ ផ្អើលឡានពេទ្យមកដឹកអ្នកឆ្លងកូវីដចេញទាំំងយប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង