ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចជំរុញឲ្យគ្រប់មន្ទីរបង្កើនការផ្សព្វផ្សាយវិធានការ៣កុំ៣ការពារដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញដល់គ្រប់មន្ទីររាជធានី ខេត្តបង្កើនការផ្សព្វផ្សាយដល់មូលដ្ឋានបន្ថែមទៀតនូវវិធានការ៣កុំ៣ការពារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ១៩ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា គួរឲ្យព្រួយបារម្ភបំផុតនោះ។
នេះជាការលើកឡើងរបស់លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបចេ្ចកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពេលបើកកិច្ចប្រជុំ ស្តីពីការគ្រប់គ្រង ករណីក្នុងអំទ្បុងពេលការរីករាលជំងឺកូវីដ-១៩ តាមប្រព័ន្ធបច្ចេកវិទ្យា (Online) នាល្ងាចថ្ងៃទី៣០ មិនានេះ។

ក្នុងនាមក្រសួងសង្គមកិច្ចលោកតូច ចាន់នីបានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៍កាចសាហាវកូវីដ១៩ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា នោះយើងទាំងអស់គ្នាត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការរបស់សម្តេចតេជោគឺ៣ការពារទី1.ពាក់មាស់ ទី2.លាងដៃ ទី3.រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នានិងគ្រប់ទីកន្លែង។
សម្តេចតេជោបញ្ជាក់ថា ចំណុច ៣ការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។

វិធានការ៣កុំរួមមាន ៖ ទី1.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ទី2.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ទី3.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំអោបគ្នាជាដើម ។
ព្រមជាមួយគ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាជននៅតាមបណ្តាខេត្ត បើសិនជាអាចពន្យាពេលក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ សូមពន្យាសិន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហាជៀសវាងការកកស្ទះចរាចរណ៍ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចំលងពីគ្នាទៅវិញទៅមកផងដែរ ។ ចំពោះអ្នកនៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេសូមមេត្តាកំចេញមកក្រៅផ្ទះ សូមរួមគ្នាបង្ការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន



-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់