Connect with us

សុខភាព

កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ

បានផុស

នៅ

ការរីករាលដាលនៃកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយ ​ដោយការចម្លងថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ មូលហេតុនេះ ការរឹតបន្ដឹងវិធានការរក្សាអនាម័យ លាងដៃ ពាក់ម៉ាស និងរក្សាគម្លាយសង្គម ជាកាតព្វកិច្ចចាំបាច់ដែលប្រជាពលរដ្ឋគ្រប់រូប​ ត្រូវអនុវត្តមិនអាចអាក់ខានបាន។

Canada's Guide to Coronavirus Outbreak Legal Issues | Top Class Actions  Canada
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្ដី មកទល់ពេលនេះ នៅមានមនុស្សមួយចំនួនយល់ថា ​ត្រឹមតែពាក់ម៉ាស​និងលាងដៃគ្រប់គ្រាន់ គឺអាចការពារបានខ្ពស់ ហើយបែរជាធ្វេសប្រហែសនូវរឿងសំខាន់ៗមួយចំនួនទៀតទៅវិញ។

ក្រៅ​ពី​ពាក់​ម៉ាស​ការ​ពារ និងលាងដៃ ខាងក្រោមជារឿង​ចាំ​បាច់​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ការ​ពារ​ខ្លួន​ឯង​ពីការចម្លងរោគ៖

១. បរិ​ភោគអាហារជីជាតិ ​បន្លែ ត្រី សាច់ ចម្អិនឆ្អិនល្អ ចៀង​វាង​អាហារ​ឆៅៗ។ ពិ​សេស មិន​ត្រូវ​បរិភោគ​សត្វ​ឈឺ​និង​សត្វ​ស្លាប់​ដោយ​សារ​ជំងឺ​ទេ។

២. ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​យ៉ាង​ហោច​ណាស់ ២ លីត្រ​ក្នុង​មួយ​ថ្ងៃ។

៣.​ សម្រាកគ្រប់គ្រាន់ ​ចៀសវាងគេងយប់ជ្រៅពេកដែលនាំប្រព័ន្ធភាពស៊ាំចុះខ្សោយ។

៤.​ ហាត់ប្រាណយ៉ាងហោច ១០-១៥ នាទីជារៀងរាល់ ដើម្បីបណ្ដេញជាតិពុល និងពង្រឹងភាពស៊ាំ។

៥​. ​មិន​ត្រូវ​ខាក​ស្តោះ​នៅ​ទី​សា​ធារ​ណៈ ហើយត្រូវ​ខ្ទប់​ច្រមុះ មាត់​នៅ​ពេល​ក្អក​ឬ​ក​ណ្តា​ស់​ឲ្យ​បាន​ត្រឹម​ត្រូវ។

៥. សម្រាប់អាជីវករ សូមឧស្សាហ៍លាង​សម្អាត​ឧប​ករ​ណ៍​និង​កន្លែង​លក់​ដូរ​យ៉ាង​តិច​មួយ​ថ្ងៃ​មួយ​ដង។

៦. សម្អាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃឱ្យបានទៀងទាត់រួមមាន អេក្រង់ទូរសព្ទ​ តេឡេកុម្មង់។ល។

៧. ប្រញាប់ងូតទឹកប្ដូរសម្លៀកបំពាក់ និងបោកគក់ខោអាវ ក្រោយចេញក្រៅជួបមនុស្សច្រើន។

៨. ចៀសវាងការជួបជុំមនុស្សច្រើន ឬធ្វើដំណើរដែលមិនចាំបាច់។

៩. បើ​មិន​ស្រួល​ខ្លួន គ្រុន​ក្តៅ និង​ក្អក ត្រូវ​ផ្អាក​ការ​ធ្វើ​ដំ​ណើរ។ ប្រសិន​បើ​ពិបាក​ដក​ដង្ហើម​ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ដើ​ម្បី​ទទួល​ការ​ព្យា​បាល។

ចំពោះករណីការសង្ស័យផ្សេងទៀត សូមទាក់ទងទូរសព្ទទៅលេខ ១១៥ ដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធ៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ វីរុសកូវីដ-១៩​អាចចម្លងតាមរយៈអាហារអត់?

ចុចអាន៖ គួរ​ដឹង! គ្រូពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ ​ប្រើ​ថ្នាំ​ស្រប​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៥៥ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម