Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមផលិតវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ចាក់ឲ្យសត្វនៅដើមខែនេះ

បានផុស

នៅ

យោងតាមក្រុមឃ្លាំមើលសុវត្ថិភាពកសិកម្ម Rosselkhoznadzor បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់សត្វ ដំបូងបង្អស់លើពិភពលោក។ 

This image has an empty alt attribute; its file name is c1_3935483.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្សីមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣រួចទៅហើយសម្រាប់មនុស្ស ហើយវ៉ាក់សាំងមួយដែលល្បីឈ្មោះបំផុតក្នុងចំណោមនោះគឺ Sputnik V។

រដ្ឋាភិបាលក្រុងមូស្គូក៏បានផ្តល់ការយល់ព្រមជាបន្ទាន់ ចំពោះវ៉ាក់សាំងផលិតដោយរុស្ស៊ីចំនួនពីរផ្សេងទៀតគឺ EpiVacCorona និង CoviVac ផងដែរ។

This image has an empty alt attribute; its file name is ak_vax_3103.jpg

ក្រុមឃ្លាំមើលនេះបាននិយាយថា វ៉ាក់សាំងសម្រាប់សត្វដែលត្រូវបានអភិវឌ្ឍដោយអង្គភាព Rosselkhoznadzor ត្រូវបានគេដាក់ឈ្មោះថា Carnivac-Cov។

លោក Konstantin Savenkov អនុប្រធាន Rosselkhoznadzor បាននិយាយថា “ការធ្វើតេស្តវ៉ាក់សាំង Carnivac-Cov ដែលចាប់ផ្តើមកាលពីខែតុលាគឺត្រូវបានគេធ្វើតេស្តលើសត្វឆ្កែ ឆ្មា កញ្ជ្រោងទឹកកក កញ្ជ្រោងធម្មតា សំពោចនិងសត្វពាហនៈដទៃទៀត”។

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_210331090549-file-russia-animal-covid-19-vaccine-development-2020-1024x576.jpg

លទ្ធផលនៃការសាកល្បងបាននាំឲ្យយើងសន្និដ្ឋានថា វ៉ាក់សាំងនេះគ្មានគ្រោះថ្នាក់និងមានភាពស៊ាំខ្លាំងនៅពេលសត្វចាក់វ៉ាក់សាំងទាំងអស់ បានបង្កើតអង់ទីគ័រចំពោះវីរុសកូវីដ-១៩ ១០០ភាគរយ។

ក្រុមឃ្លាំមើលបាននិយាយថា ភាពស៊ាំមានរយៈពេល៦ខែបន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែអ្នកអភិវឌ្ឍន៍កំពុងបន្តវិភាគលើបញ្ហានេះ។

This image has an empty alt attribute; its file name is Russia-vaccine-160820-AP.jpg

Rosselkhoznadzor បន្ថែមថា ការផលិតវ៉ាក់សាំងនេះជាទ្រង់ទ្រាយធំ អាចចាប់ផ្តើមនៅដើមខែមេសានេះ។ Rosselkhoznadzor បន្តថា ការអភិវឌ្ឍន៍វ៉ាក់សាំងរបស់ខ្លួន នឹងជួយទប់ស្កាត់វីរុសបំប្លែងខ្លួនចេញពីសត្វ។ 

ស្ថាប័ននេះបានបន្ថែមទៀតថា កន្លែងចិញ្ចឹមសត្វនិងក្រុមហ៊ុនឯកជនមកពីប្រទេសនានា រួមមានក្រិក ប៉ូឡូញ អូទ្រីស សហរដ្ឋអាមេរិក កាណាដានិងសិង្ហបុរីបានបង្ហាញចំណាប់អារម្មណ៍លើវ៉ាក់សាំង Carnivac-Cov៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ វ៉ាក់សាំងកូវីដសម្រាប់ក្មេងតូចៗ ​អាចរួចរាល់នៅដើមឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម