ព័ត៌មានជាតិ
មិនដល់ ៤ ម៉ោងផង ស្រ្តីចំណាស់ពីរនាក់ ស្លាប់បន្តបន្ទាប់គ្នានៅមន្ទីរពេទ្យរុស្សី
ត្រឹមតែ ៤ ម៉ោង ក្រសួងសុខាភិបាលបានជូនដំណឹងពីករណីស្លាប់អ្នកជំងឺ ០២ នាក់បន្តបន្ទាប់គ្នា។
ស្រ្តីទីមួយមានអាយុ ៧០ ឆ្នាំ មានលំនៅនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ស្រ្តីរូបនេះបានឆ្លងកូវីដ ១៩ និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ដោយមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង រួមទាំងមានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសសម្ពាធឈាម ស្រ្តីជនរងគ្រោះបានទទួលមរណភាពនៅវេលាម៉ោង ០៦ ៤០ នាទីព្រឹកថ្ងៃ ០១ មេសា ២០២១។
ចំណែកស្រ្តីចំណាស់ម្នាក់ទៀត ក៏បានស្លាប់ដោយកូវីដ ១៩ ដោយសារការវាយលុកនៃវិរុសកូវីដ១៩ ដែលធ្វើឲ្យខូចខាតដល់ផ្លូវដង្ហើម និងសួតទាំងសងខាងរងការរលាកយ៉ាងធ្ងន់ធ្ងរ។ ស្រ្តីរងគ្រោះអាយុ ៦៧ ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ បានទទួលមរណភាពនៅវេលាម៉ោង ១០ ៣០ នាទីព្រឹកថ្ងៃ ០១ មេសា ២០២១។
សរុបជនរងគ្រោះដែលស្លាប់ដោយកូវីដ ១៩ បានឡើងដល់ ១៦ នាក់ ដោយម្សិលមិញនេះមានជនរងគ្រោះស្លាប់ចំនួន ០៣ នាក់៕


-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ