ព័ត៌មានជាតិ
យកសត្វជ្រូកជាង១០០ក្បាល ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង មកកម្ទេចចោលនៅស្រុកបាទី
តាកែវ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១នេះ សត្វជ្រូកជាង១០០ក្បាល ដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានយកមកដុតកម្ទេចចោលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានកាលពីពេលថ្មីៗកន្លងទៅនៅខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានបញ្ជាក់ថា ការដុតកម្ទេចចោលសត្វជ្រូកជាង១០០ក្បាលនេះ ធ្វើឡើងក្រោយពីមន្ត្រីជំនាញរបស់លោកបានចុះបង្ក្រាបបានរថយន្តដឹកជ្រូកមួយគ្រឿង ក្នុងចំណោមរថយន្តដឹកជ្រូក៣គ្រឿង នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាយប់ថ្ងៃទី២៣មីនា កន្លងទៅ ហើយរកឃើញមានវត្តមានមេរោគប៉េស្តជ្រូកអាហ្វ្រិក។

លោក តាន់ ផាន់ណារ៉ា បន្ថែមទៀតថា ជ្រូកទាំងនេះ ដឹកចេញដោយក្រុមឈ្មួញលួចនាំជ្រូកគ្មានច្បាប់អនុញ្ញាត និងមិនបានគោរពទៅតាមវិធានការរបស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើត ជំងឺប៉េស្តអាហ្វ្រិកនេះ ទើបកម្លាំងរបស់លោកចុះបង្ក្រាបនិងយកមកដុតកម្ទេចចោលតែម្តង។
លោកថា ក្រុមឈ្មួញទាំងនោះ បានលួចនាំជ្រូកចូលទៅប្រទេសឡាវរួចដឹកបន្តចូលមកចែកចាយក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនខេត្តស្ទឹងត្រែង និងប្រទេសឡាវវិញ បន្ទាប់ពីយើងបានរឹតបន្តឹងការនាំចូលសត្វជ្រូកនេះ ហើយក្រុមឈ្មួញទាំងនោះនិងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមាន។

លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា ក្រសួងកសិកម្ម នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ បានបង្ក្រាបសត្វជ្រូកដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រកនេះបាន៣ករណី ក្នុងចំណោមករណីទាំង១៦ករណី ហើយត្រូវបានមន្ត្រីជំនាញធ្វើការកម្ទេចចោលជាបន្តបន្ទាប់ជាច្រើនករណីដូចករណីពេលនេះដែរ៕
ដោយ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ