Connect with us

ចរាចរណ៍

អនុ​ភូមិ​បាន​បើក​ម៉ូតូ​ទៅ​បុក​ដើម​ត្រ​សេក​ដុះ​អម​ផ្លូវ​បណ្តាល​ឲ្យ​បាក់.ក ស្លាប់​នៅ​នឹង​កន្លែង

បានផុស

នៅ

បន្ទាយមានជ័យ ៖ អនុ​ភូមិ​អំពិល​ បាន​បើក​ម៉ូតូ​ទៅ​បុក​ដើម​ត្រ​សេក​ដុះ​អម​ផ្លូវ​ បណ្តាល​ឲ្យ​បាក់.ក ស្លាប់​នៅ​នឹង​កន្លែង ក្បែរ​ផ្លូវលំ​សង្ស័យ​ស្រវឹងស្រា។

ហេតុការណ៍​នេះ កើត​ឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ​ខែមេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាងត្បូង​ផ្លូវ​ចូល​ភូមិ​ម៉ៅ​ប្រហែល ២៥០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ យឹម ព្លឿ​ន ភេទប្រុស អាយុ​៦០​ឆ្នាំ ជា​អនុ​ភូមិ​អំពិល មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។ នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ស៊េរី​ឆ្នាំ​២០១៨​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1T-6290 ពី​ជើង​ទៅ​ត្បូង​លុះ​បើក​ដល់​ចំណុច​កើតហេតុ​បើក​ម៉ូតូ​ជ្រុល​ទៅបុក​ដើម​ត្រ​សេក​បណ្តាល​ឲ្យ​ដួល​បាក់.ក​ស្លាប់ នៅ​នឹង​កន្លែង។ សមត្ថកិច្ច​ថា​ជនរងគ្រោះ​សង្ស័យ​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៧ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម