Connect with us

ព័ត៌មានអន្ដរជាតិ

ពិតទេ ភរិយាលោក Trump ត្រៀមលែងលះស្វាមី ក្រោយចាញ់ឆ្នោត?

បានផុស

នៅ

ជាមួយនឹងគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចរបស់លោក Donald Trump បានចាញ់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ លើគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ទន្ទឹមនោះមានការលើកឡើងជាច្រើនថា លោកស្រីជំទាវទីមួយ Melania Trump អាចដាក់ពាក្យលែងលះបានភ្លាមៗ នៅពេលដែលប្តីប្រពន្ធមួយគូនេះចាកចេញពីសេតវិមាន ។

យោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅក្នុងកាសែតអង់គ្លេស Daily Mail បានឲ្យដឹងថា លោកស្រី Melania ត្រូវបានគេចោទប្រកាន់ថាកំពុងរង់ចាំលោក Trump ទទួលស្គាល់លទ្ធផលចាញ់ឆ្នោតលើលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Joe Biden និងចាកចេញពីសេតវិមាន មុនពេលចាត់វិធានការសំខាន់ៗ ។ ប្រសិនបើរឿងនេះកើតឡើងអាពាហ៍ពិពាហ៍ដែលមានអាយុកាល ១៥ ឆ្នាំរបស់លោកស្រី Melania និងលោក Donald អាចនឹងបញ្ចប់ ហើយបន្ថែមទៅក្នុងបញ្ជីដែលគ្មានការគ្រោងទុករបស់លោក Trump ។

ទន្ទឹមនោះសារព័ត៌មាន Moneycontrol មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យនៅពេលនេះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះត្រូវបានផ្អែកលើការបង្ហាញឲ្យឃើញជាក់ស្តែងដែលធ្វើឡើងដោយអតីតជំនួយការរបស់លោក Trump គឺលោកស្រី Omarosa Manigault Newman ។ សារព័ត៌មានបានដកស្រង់សម្តីរបស់លោកស្រីថា “លោកស្រី Melania កំពុងរាប់គ្រប់នាទីរហូតដល់គាត់ចេញពីការិយាល័យ ហើយលោកស្រីអាចលែងលះបាន” ។

លោកស្រី Newman បានបន្ថែមថា “ប្រសិនបើលោកស្រី Melania ចាកចេញនៅពេលដែលលោក Trump កាន់តំណែង លោក Trump នឹងរកវិធីដាក់ទណ្ឌកម្មលោកស្រី” ។

រៀបការនៅឆ្នាំ ២០០៥ លោកស្រី Melania និងលោក Trump ទទួលបានចំណងដៃកូនប្រុសម្នាក់ឈ្មោះ Barron ដែលបានកើតនៅឆ្នាំ ២០០៦ ពោលគឺមួយឆ្នាំបន្ទាប់ពីរៀបការ ហើយលោកស្រី Melania ដែលជាអតីតតារាម៉ូដែលអាមេរិក-ស្លូវេនីបានទទួលសញ្ជាតិអាមេរិកក្នុងឆ្នាំ ២០០១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម