Connect with us

អាជីព

ឧបសគ្គធំៗ​របស់​សហគ្រិន​ស្ត្រី​ដែល​តែងតែ​ជួប​ប្រទះ​ពេល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ

បានផុស

នៅ

បច្ចុប្បន្ន​នេះ​ស្ត្រី​ជា​សហគ្រិន មានការកើនឡើងគួរ​​ឲ្យកត់សម្គាល់។ ស្ត្រីកាន់តែច្រើនឡើង ដែល​បាន​ចូល​ប្រឡូកក្នុងវិស័យជំនួញ ដោយសារតែចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ និងចង់បង្ហាញ​ឲ្យ​គ្រប់គ្នាបានឃើញពីសក្តានុពលរបស់ខ្លួនក្នុងការធ្វើអាជីវកម្ម។ ទោះជាស្ត្រីមានសមត្ថភាពមិនចាញ់បុរសក៏ពិតមែន ប៉ុន្តែពេលខ្លះ​សហគ្រិនស្ត្រីក៏ជួប​បញ្ហា​ដូចគ្នា​ទៅ​នឹង​សហគ្រិន​ទូទៅដែរ។

១. ខ្វះដើមទុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមទុន​ក្នុងការបើកដំណើរការអាជីវកម្ម គឺជាបញ្ហាសាមញ្ញដែលសហគ្រិនថ្មីជួតែងបប្រទះ។ ដើមទុន ជារឿងដ៏សំខាន់ក្នុងការបើកអាជីវកម្ម។ ទោះបីជាទុននេះ​មើលទៅហាក់បី​ជា​ងាយស្រួល​ក្នុង​ការស្នើសុំ​ជំនួយ​ពី​នរណា​ម្នាក់​ក៏​ដោយ ប៉ុន្តែ​ជាក់ស្ដែង វាគឺ​ជាកិច្ចការ​ដ៏​លំបាក​មួយ ជាពិសេសសម្រាប់ស្ត្រីភេទក្នុងការស្នើសុំ​ជំនួយពីអ្នកដទៃ។ ចំពោះសហគ្រិន​ស្ត្រីក្នុងការ​ស្នើសុំជំនួយ ហាក់ដូចជាពិបាកជាងបុរសបន្តិច ដោយសារតែជាប់ផ្នត់គំនិតមួយថា ស្ត្រី​ជា​មនុស្ស​មិន​ច្បាស់​ការ​ដូច​បុរស ឬមិនឆ្លាតដូចបុរសក្នុងវិស័យជំនួញ។

២. ខ្វះភាពស្មើគ្នា

ក្នុងនាមជាសហគ្រិនស្ត្រីម្នាក់ការប្រឹងប្រែងខ្លាំងណាស់ដើម្បីជីវិតមានតុល្យភាពទាំងខ្លួនឯង ក្រុមគ្រួសារ និងការងារ។ ពួកគេតែងតែព្យាយាមសម្ដែង​ឲ្យ​គ្រប់គ្នាឃើញថា ជីវិត​របស់​ពួកគេ​គឺ​មាន​តុល្យភាព​គ្រប់គ្រាន់ ប៉ុន្តែផ្ទុយទៅវិញវាគ្រាន់តែជាមធ្យោបាយ​ដើម្បីគេចចេញ​ពី​សកម្មភាព​វាយតម្លៃ​ពី​បរិយាកាស​ខាងក្រៅ និងដើម្បីជួយ​ឲ្យ​ពួកគេ​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​អាជីព​របស់​ពួកគេ​តែប៉ុណ្ណោះ។

ក្រៅពីនោះ ដោយហេតុថា បុរស​នៅតែត្រូវបានគេចាត់ទុកថា​ជា​មនុស្ស​នាំ​មុខ​គេ​ក្នុង​ការ​គ្រប់គ្រង​សង្គម ព្រមទាំងការធ្វើជំនួញ វាក៏ជាកត្តាចម្បងមួយទៀតដែលបណ្ដាល​ឲ្យ​ស្ត្រី​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ឈាន​ជើង​ចូល​ទៅ​កាន់​ពិភពជំនួញផងដែរ។

៣. ខ្វះការគាំទ្រពីគ្រួសារ

ជាយូរមកហើយ ស្ត្រីត្រូវបានគេចាត់ទុកថា ជាមនុស្សទន់ខ្សោយ។ ហេតុនេះគ្រប់គ្នាពុំសូវ​មានទំនុកចិត្ត និងខ្វះការលើកទឹកចិត្តចំពោះ​ស្ត្រីក្នុងការធ្វើជំនួញ។ ការភ័យខ្លាចចំពោះភាពបរាជ័យរបស់ស្ត្រី និងកង្វះ​ការគាំទ្រពីក្រុមគ្រួសារ​គឺ​ជា​សម្ពាធ​ដ៏​ធ្ងន់​នាំ​ឲ្យ​ស្ត្រី​មិនសូវមានភាពក្លាហានបញ្ចេញពីសក្តានុពលរបស់ខ្លួនឲ្យបានពេញទំហឹង។៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖គប្បីធ្វើរឿងប៉ុន្មាននេះ នាថ្ងៃចុងក្រោយនៅកន្លែងការងារចាស់

ចុចអាន៖កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម២១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម