Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហម ខេត្ត​ព្រះសីហនុ​ នាំយក​អំណោយ​ចែក​ជូនពលរដ្ឋ២០៦​គ្រួសារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​លំនៅដ្ឋាន

បានផុស

នៅ

​ប្រជាពលរដ្ឋ​ចំនួន២០៦​គ្រួសារ​រស់នៅ​ភូមិ​៣(​ទំនប់រលក​)​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ខេត្ត​ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ពាក់ព័ន្ធ​ព្រឹត្តិការណ៍២០​កុម្ភៈ បានទទួលអំណោយពីសាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ ដោយ​ក្រុមការងារកាកបាទក្រហម​បានចុះ​ធ្វើ​កិច្ចការ​នេះរយៈពេលពីរថ្ងៃ​ជាប់ៗ​គ្នា គឺ​ចាប់​ពីថ្ងៃទី៣១ ខែមិនា ដល់ ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០២១​។​

អំណោយ​ដែល​នាំយកមក​ចែក​ជូនបងប្អូន​ប្រជាពលរដ្ឋក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៣០​គីឡូ ក្រាម​, មី១​កេស ត្រីខ១០​កំប៉ុង​, ទឹក​ស៊ីអ៊ី​វ១​យួរ , ប្រេងឆា១​ដប​,​នំប៉័ង​ផ្អែម៥​ដុំ ម៉ាស១​កញ្ចប់ និង​ថវិកា ១០ម៉ឺន​រៀល​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​លោក គាំ សុខុម នាយក​សាខាបាន​មាន​ប្រសាសន៍ថា ជានិច្ច​ជា​កាលលោក គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ ជាពិសេស​សម្ដេច​កិតិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ស​ម្ដេច​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​ជួប​ការលំបាក ដោយហេតុ​ឃើញថា​ បងប្អូន​ប្រជា​​ពលរដ្ឋ​មានការ​ខ្វះខាត ពីព្រោះ​បងប្អូន​ប្រជាពលរដ្ឋមិនបាន​ចេញទៅ​ប្រកបមុខរបរ​រក​ទទួល​ទាន​នោះទេ​។​

ជាមួយគ្នានេះ លោកក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ និង​សួរសុខទុក្ខ ព្រមទាំងក្ដី​នឹករលឹកអាណិត​អាសូរ​ក្រៃលែង​ ពី​សំណាក់សម្ដេច ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយរង​គ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និ​ន្នា ការ នយោបាយ​អ្វី​ឡើយ​។​

តែ​ទោះជា​យ៉ាងណាក៏ដោយ លោក គាំ សុខុម នាយក​សាខា​កាកបាទ​ខេត្ត​ព្រះសីហនុ​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ រូ​ម​គ្នា​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹងការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ លើកកម្ពស់​ការផ្លាស់ប្តូរ​ទម្លាប់​អនាម័យ​ពីអវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្តជានិច្ច​ និង​យកចិត្តទុកដាក់​ខ្ពស់​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាកុល ជែ​ល ហើយ​ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង សុខាភិ​បាលព្រមទាំង​ធ្វើតាម​ការណែនាំ​អំពី​របៀប​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី និង​វិធានការ​ការពារ​ការឆ្លង​ជំងឺកូ​វីដ​-១៩ មាន​៖ (៣ កុំ​)(៣ការពារ​)១.​ត្រូវ​ពាក់​ម៉ាស់​ការពារ​ជាប្រចាំ​ពេលធ្វើ​ដំណើរ .២.​លាង​សម្អាត​ដៃ​ជាមួយ សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ញឹក​ញ​ប់​ ៣.​អនុវត្ត​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​១,៥០​ម៉ែត្រ​ ពី​អ្នកដទៃ ចំណែក​(៣ កុំ​)​មាន ៖១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត មិនមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ .២.​កុំទៅ​កន្លែង​មាន​មនុស្ស អ៊ូអរ មាន​មនុស្ស​នៅ​ជិតៗ​គ្នាច្រើន .៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នាកុំ​ឱប​គ្នា​ជាដើម​៕​

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម