Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ចាស់​ដែល​មាន​ជំងឺ​វង្វេងវង្វាន់​ ប្រឈម​ការ​ស្លាប់​ខ្ពស់​ដោយ​កូវីដ​រហូត​ដល់ ៩០ ភាគរយ​

បានផុស

នៅ

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ JAMA Network Open បាន​រក​ឃើញ​ថា អ្នក​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​ដែល​មាន​អាយុ ៩០ ឆ្នាំ​ឡើង​ទៅ​ នៅ​សហរដ្ឋអាមេរិក​មាន​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជិត ៣ ដង​ច្រើន​ជាង​អ្នក​ដែល​មាន​អាយុ ៦៥ ទៅ ៧០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា​ លើស​ពី​នេះ​ទៀត​អ្នក​ដែល​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ង រ​ដោយ​មិន​គិត​ពី​អាយុ​ប្រឈម​ហានិភ័យ​ខ្ពស់​ដល់ ៩០% នៃ​ការ​ស្លាប់​ដោយ​កូវីដ១៩។​

សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Texas នៅ Galveston​Goodwin​ បាន​និយាយ​ថា ” ​ការ​កើន​ឡើង​អាយុ​ ជំងឺ​វង្វេង ​មុខងារ​រាងកាយ​ចុះ​ខ្សោយ​​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្លាប់ ” ។

យោង​តាម​តួលេខ​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​ប្រហែលជា ៨១% នៃ​ប្រជាជន​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០២០ មាន​អាយុ ៦៥ ឆ្នាំ​ឡើង​ទៅ។ ទី​ភ្នាក់ងារ​បាន​ប៉ាន់ប្រមាណ​ថា ​អ្នក​រស់នៅ​មណ្ឌល​ថែទាំ​​មាន​ចំនួន ២២% នៃ​ការ​ស្លាប់​ដែល​ទាក់ទង​នឹង​វីរុស​កាល​ពី​ឆ្នាំ​មុន។

ការសិក្សា​មួយ​បាន​វិភាគ​ទិន្នន័យ​លើ​មនុស្ស​ជាង ៤៨២,០០០ នាក់​​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​ជាង ១៥,០០០ក្នុង​រយៈ​ពេល​ចន្លោះ​ពី​ថ្ងៃ​ទី ១ ខែ​មេសា​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ឆ្នាំ​មុន​ ដែល​រួម​បញ្ចូល​ទាំង​រលក​ទី​មួយ​និង​ទីពីរ​នៃ​ជំងឺ​រាតត្បាត​នៅ​សហរដ្ឋ​អាមេរិក។

ក្នុង​ចំណោម​អ្នក​រស់នៅ​តាម​មណ្ឌល​ថែទាំ​រួម​មាន ២៨%​ បាន​ធ្វើ​តេស្ត​វិជ្ជមាន និង ២១% ត្រូវការ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​ជាង ១៩% បាន​ស្លាប់​ដោយសារ​ការ​ឆ្លង​មេរោគ។

អ្នក​រស់នៅ​មណ្ឌល​ថែទាំ​ដែល​ធាត់​ខ្លាំង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​ដល់​ទៅ ១៩% និង​ហានិភ័យ​នៃ​ការ​ចូល​សម្រាក​ក្នុង​​មន្ទីរពេទ្យ​មាន​ចំនួន ៤០ %​បើ​ធៀប​នឹង​អ្នក​ដែល​មាន​ទម្ងន់​រាងកាយ​មាន​សុខភាព​ល្អ។ អ្នក​រស់នៅ​តាម​មណ្ឌល​ថែទាំ​បុរស​មាន​ហានិភ័យ​ខ្ពស់​ជាង ៣២ %​ ធៀប​នឹង​អ្នក​រស់នៅ​ជា​ស្ត្រី​ ខណៈ​អ្នក​មាន​ជំងឺ​តម្រងនោម​និង​ទឹកនោមផ្អែម​ដោយ​មិន​គិត​ពី​ភេទ មាន​ហានិភ័យ​ខ្ពស់​ជាង ២០% សម្រាប់​ការ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។ មាន​តែ​អ្នក​អាយុ ៩០ ឆ្នាំ​ឬ​ចាស់​ជាង​នេះ ​ហើយ​ទទួលរង​ពី​ជំងឺ​វង្វេង​ស្មារតី​ធ្ងន់ធ្ងរ ទើប​អាច​​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ខ្ពស់​ក្នុង​ចំណោម​អ្នក​រស់នៅ​មណ្ឌល​ថែទាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖កុំ​បារម្ភ ទោះ​មាន​ឬ​គ្មាន​អាការ​ទាំង​នេះ​ក្រោយ​ចាក់​វ៉ាក់សាំង ក៏​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​រាងកាយ

ចុចអាន៖អ្នក​ជា​សះស្បើយ​ពី​កូវីដ​ អាច​ប្រឈម​បញ្ហា​តម្រងនោម​ធ្ងន់ធ្ងរ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២៥ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

Sokha Hotels

ព័ត៌មានពេញនិយម