ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ បន្តជួសជុលផ្លូវក្រាលល្បាយថ្ម៣ខ្សែ នៅតាមជើងភ្នំដងរ៉ែក
បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តការជួសជុលថែទាំផ្លូវនៅក្នុងខេត្តរបស់ខ្លួនជាប្រចាំ ដើម្បីកុំឲ្យខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុល ឬស្ថាបនាឡើងវិញច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែង ដោយកៀរសម្រួលផ្លូវក្រាលល្បាយថ្មចំនួន០៣ខ្សែ នៅតាមបណ្ដោយជើងភ្នំដងរ៉ែក ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ក៏ពិតមែន អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារ ជួសជុលថែទាំផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែង កៀរសម្រួលផ្លូវក្រាលល្បាយថ្មចំនួន០៣ខ្សែ នៅតាមបណ្ដោយជើងភ្នំដងរ៉ែក ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដូចជាផ្លូវខេត្តលេខ 2PVH1 ប្រវែង៩,៥គីឡូម៉ែត្រ ដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ សម្រេចបានលទ្ធផល១០០% និងបន្តកៀរសម្រួល ផ្លូវខេត្តលេខ២៦ ២៧ ប្រវែង១៣,៨គីឡូម៉ែត្រ(ភូមិគ១ ដល់ភូមិអង្គ្រង) និងផ្លូវខេត្តលេខ 2PVH3 ប្រវែង ១៧,០គីឡូម៉ែត្រ ពីជើងភ្នំទ្រព្យ ដល់ភូមិអង្គ្រង)។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់នឹងជំងឺកូវីដ-១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។
ថ្នាក់ដឹកនាំមន្ទីរតែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើឲ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ ដោយបានចាត់តាំងមន្ត្រីប្ដូរវេនគ្នាប្រចាំការរៀងរាល់ម៉ោងធ្វើការដើម្បីត្រួតពិនិត្យកំដៅ និងបាញ់អាល់កុលលាងដៃជូនមន្ត្រី និងប្រជាពលរដ្ឋដែលមកទទួលសេវាគ្រប់ប្រភេទរបស់មន្ទីរទាំងអស់ នៅទ្វារច្រកចេញចូល និងនៅមុខអគារទាំងអស់របស់មន្ទីរ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល