ព័ត៌មានជាតិ
គួរឲ្យសរសើរ អាហារដ្ឋានមួយកន្លែង ចេះច្នៃរូបសិល្បៈប្លែកៗទាក់ទាញភ្ញៀវទៅញាំអាហារ
អាហារដ្ឋានមួយកន្លែងនៅក្រុងកំពង់ចាម បានច្នៃរូបសិល្បៈប្លែកៗ ដើម្បីទាក់ទាញភ្ញៀវទៅញាំអាហារ រួមទាំងបានថតរូបស្អាតៗជួយផ្សព្វផ្សាយថែមទៀត។
ភោជនីយដ្ឋានស្មៅទន្លេ River Grass ដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាម ទើបមានអ្នកស្គាល់ច្រើនមួយរយៈនេះ។
ក្រៅពីការទទួលម្ហូបអាហារ អមដោយបរិយាកាសខ្យល់ទន្លេមេគង្គដ៏ស្រស់ស្រាយចិត្ត ភ្ញៀវមិនអាចខកខានបានគឺទៅថតរូបសិល្បៈប្លែកៗ ដែលត្រូវច្នៃប្រឌិតក្នុងភោជនីយដ្ឋានផ្ទាល់តែម្តង។
យ៉ាងណា កន្លងទៅក៏មានប្រតិកម្មពីអាជ្ញាធរលើការកែច្នៃរូបសិល្បៈខ្លះខុសពីទម្រង់ដើម។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានស្នើឱ្យម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ រុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យដែលធ្វើឡើងអំពីស្នោ ហើយពុះតួប៉មប្រាសាទញែកចេញជា ២ ចំណែក ខុសនឹងទ្រង់ទ្រាយដើម។ ម្ចាស់ហាងក៏ព្រមកែសម្រួល និងច្នៃសិល្បៈរូបថ្មីជំនួសរូបចាស់ តាមការស្នើសុំពីអាជ្ញាធរ៕
រូបថត៖ ស្មៅទន្លេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ