ព័ត៌មានអន្ដរជាតិ
ជនជាតិថៃ ១០នាក់ រកឃើញឆ្លងកូវីដបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ពេលវិលចូលប្រទេសវិញ
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បាននិយាយនៅថ្ងៃសុក្រនេះថា ជនជាតិថៃចំនួន១០នាក់ដែលធ្វើដំណើរចូលប្រទេសវិញ ត្រូវបានគេរកឃើញថា ឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង។

អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បាននិយាយថា អ្នកជំងឺទាំងនេះ បានវិលត្រឡប់មកពីប្រទេសតង់សានី ម៉ូសំប៊ិកនិងអារ៉ាប់រួម ហើយភាគច្រើនជាបុរសដែលមានអាយុចន្លោះពី២៣ដល់៦៦ឆ្នាំ។

លោកក៏បាននិយាយផងដែរថា អ្នកជំងឺពាក់កណ្តាលគឺមិនបង្ហាញរោគសញ្ញាទេ ហើយពាក់កណ្តាលទៀតមានអាការក្អកស្លេស្ម គ្រុនក្តៅនិងឡើងកន្ទួល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ថាតើអ្នកជំងឺទាំងនេះ មកដល់ប្រទេសថៃពេលណានោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ គ្រាប់បែកដៃនិងគ្រាប់កាំភ្លើងជាង៦,០០០គ្រាប់ ដឹកទៅ មីយ៉ាន់ម៉ា ត្រូវ ថៃ ស្ទាក់ចាប់បាន

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច