KPT+
៨ យ៉ាងដែលមនុស្សជោគជ័យនិយមធ្វើដូចគ្នាៗ
គ្នាយើងកំពុងតែអាន អាចធុញនឹងលឺពាក្យថាមនុស្សជោគជ័យដដែលៗ សាំៗមែនអត់? តែកុំទាន់អាលធុញថប់ សាកមកអានអត្ថបទនេះសិន អាចមានអ្វីដែលភ្ញាក់ផ្អើលជាងធុញក៏ថាបាន។
តើអ្វីដែលបុគ្គលជោគជ័យចូលចិត្តធ្វើ ហើយអាចឲ្យយើងភ្ញាក់ផ្អើល ៖
១. ជួយអ្នកដែលត្រូវការសមនឹងទទួលបាន
អ្នកជំនួញដែលទទួលបានជោគជ័យជាទូទៅមានចិត្តទូលាយជាមួយពេលវេលានិងលុយកាក់របស់ពួកគេ នៅពេលនិយាយដល់អ្នកដែលត្រូវការជំនួយនិងសក្ដិសមទទួលបាន។
២. ដេកនៅលើគ្រែខ្លួនឯងទើបមានក្ដីសុខ
ការហោះហើរលើអាកាសទៅទូទាំងពិភពលោក ស្នាក់នៅក្នុងសណ្ឋាគារទំនើបៗ គឺជារឿងមួយធម្មតា មិនមែនអស្ចារ្យសម្រាប់ពួកគេឡើយ។ Glinda បាននិយាយថា មិនថាយើងនៅទីក្រុងឬប្រទេសណាទេ គ្មានទីណាដូចផ្ទះរបស់យើងឡើយ។
៣. ចំណូលចិត្តពេលទំនេរធម្មតាៗ
អ្នកខ្លះសាងសង់គំរូ ឬលេងឧបករណ៍តន្ត្រី ខណៈពេលដែលអ្នកផ្សេងទៀតចូលចិត្តដុតនំទៅតាមទម្លាប់ពីមុន។ ចំណែកអ្នកខ្លះទៀតចូលចិត្តថែសួន ឬពុះអុស ចម្អិនម្ហូបតាមចំណង់ចំណូលចិត្ត។
៤. ធ្វើការដែលខ្លួនចូលចិត្ត
មនុស្សជោគជ័យចូលចិត្តធ្វើ មិនមែនអ្វីដែលពួកគេចូលចិត្តធ្វើដើម្បីតែភាពសប្បាយរីករាយតែមួយមុខទេ។ ហើយអ្វីដែលពួកគេភាគច្រើនធ្វើ គឺធ្វើការការងារដែលចូលចិត្តដើម្បីបង្កើតទម្លាប់និងចំណង់ចំណូលចិត្ត។
៥. ពេលវេលាស្ងប់ស្ងាត់
មនុស្សទាំងនោះរីករាយជាមួយនឹងពេលវេលាស្ងាត់ស្ងៀមតែម្នាក់ឯង ឬជាមួយមិត្តភ័ក្ដិនិងក្រុមគ្រួសារពួកគេតែប៉ុណ្ណោះ។
៦. ត្រួតពិនិត្យល្អិតល្អន់
មិនមែននាយកប្រតិបត្តិទាំងអស់សុទ្ធតែគ្រប់គ្រងភាពមិនស្មោះត្រង់ ឬខ្លាចភាពមិនស្មោះត្រង់កើតឡើងនៅកន្លែងពួកគេឡើយ។ ប៉ុន្តែនេះជាលក្ខណៈទូទៅក្នុងស្ថាប័ន ជាពិសេសក្នុងចំណោមស្ថាបនិកនៃក្រុមហ៊ុនធំៗ គេតែងទម្លាប់ធ្វើបែបនេះ។
៧. ផ្ដល់ដំបូន្មាន
អ្នកដឹកនាំអាជីវកម្មដែលជោគជ័យភាគច្រើន មានចិត្តសប្បុរសគួរឲ្យភ្ញាក់ផ្អើល ក្នុងការចែករំលែកចំណេះដឹងនិងបទពិសោធន៍។ សូម្បីតែពួកគេរកប្រាក់បានច្រើន ក៏ពួកគេនៅតែចូលចិត្តនិយាយពីការសរសេរសៀវភៅ ឬអត្ថបទនិងផ្ដល់ដំបូន្មានបន្តិចបន្តួចដល់អ្នកដែលត្រូវការ។
៨. ធ្វើល្អចំពោះបុគ្គលិកពួកគេ
ពួកគេតែងមានមេត្តា មិនអាត្មានិយម និងលោភលន់នោះទេ។ ហើយស្ទើរតែគ្រប់នាយកប្រតិបត្តិក្រុមហ៊ុនដែលទាំងអស់ តែងនិយាយថាធនធានមនុស្សដែលពួកគេកំពុងតែកាន់កាប់ គឺសំខាន់បំផុតសម្រាប់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ entrepreneur
ចុចអាន៖ ជីវិតលឿនណាស់ រស់នៅឲ្យបានពេញលេញទើបមិនសោកស្ដាយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន