ព័ត៌មានជាតិ
អ្នកលក់ដូរតាមផ្សារ នឹងទទួលអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសមុននេះ ឲ្យគណៈកម្មការចំពោះកិច្ចរៀបចំក្នុងការចាក់វ៉ាក់សាំងលើអ្នករកស៊ីមុខរបរក្រៅប្រពន្ធនៅតាមទីផ្សារ មានអ្នកលក់ត្រី បន្លែសាច់ អ្នកដឹកជញ្ជូនផ្សេងៗ។
សម្តេចតេជោមានប្រសាសន៍ថា ភ្នំពេញបានក្លាយជាចំណុចក្តៅ នៃការឆ្លងរាលដាលនិងជាទីកន្លែងដែលត្រូវទប់ស្កាត់ការចម្លងកូវីដ ១៩។ គណៈកម្មការចំពោះកិច្ចដែលមានលោកជំទាវ ឱ វណ្ណឌីន និងលោកឃួន ស្រេង ត្រូវរៀបចំឲ្យបានឆាប់រហ័សបំផុត ដើម្បីចាក់វ៉ាក់សាំងកូវីដ ១៩ ដល់អ្នកលក់បន្លែបង្ការ អ្នករកស៉ី ដែលមានផលប៉ះពាល់ងាយឆ្លងក្នុងទីផ្សារ ហើយអ្នករត់កង់បី អ្នកតាក់ស៉ី អ្នកដឹកជញ្ជួនពីកន្លែងមួយទៅកាន់កន្លែងមួយត្រូវទទួលបានការចាក់ថ្នាំបង្ការ។
បើតាមប្រមុខរដ្ឋាភិបាល ផ្អែកលើកចំនួនវ៉ាក់សាំងដែលមានយ៉ាងហោចណាស់ អាចចាក់បាន ២០ ម៉ឺននាក់នៅរាជធានីភ្នំពេញ។
កម្ពុជាទើបតែទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥លានដូស ដែលជាការបញ្ជាទិញផ្ទាល់ពីរាជរដ្ឋាភិបាលកម្ពុជា និង៧០ម៉ឺនដូសទៀតរបស់ក្រុមហ៊ុនស៊ីណូហ្វាម (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) ជាជំនួយពីរដ្ឋាភិបាលចិន កាលពីថ្ងៃ ៣១ មីនា ២០២១។
កម្ពុជាមានគម្រោងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក