Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​មាន​ចម្ងល់​រឿង អនុវត្ត​បំរាម​គោចរ ផ្អាក​ការ​ធ្វើដំណើរ​ពេលយប់ អាច​ទាក់ទង​មក​លេខ​ទូរស័ព្ទ Hotline 1299 និង​លេខ​៣​ខ្សែ​ទៀត

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់ចេញ​នូវ​បំរាម​គោចរ ដោយ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ​មក មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បង្ហាញ​នូវ​ការ​ងឿងឆ្ងល់​ជាមួយ​ច្រើន ជុំវិញ​ការអនុវត្ត​នេះ​។ ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ និង​ងាយស្រួល​ក្នុងការ​បកស្រាយ​ចម្ងល់​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដាក់​ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ Hotline និង​លេខ​៣​ប្រព័ន្ធ​ផ្សេងទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទំនាក់ទំនង​សួរ​សំណួរ​បន្ថែម នៅពេល​មាន​ចម្ងល់​ណាមួយ ជុំវិញ​ការអនុវត្ត​នូវ​បំរាម​គោចរ​ដែល​បានដាក់​ចេញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១​នេះ​ថា លេខ​ទូរសព្ទ ដើម្បី​ប្រជាពលរដ្ឋ​ខ​ល​មក សាកសួរ ចម្ងល់​ផ្សេងៗ​រួមមាន​៖

​ទី​១៖ Hotline 1299 ទី​២៖ 098 379 777 ​ទី​៣៖ 077 856 966 និង​ទី​៤៖ 099 429 040 ។​

លោក ម៉េ​ត មាស​ភក្ដី បន្តទៀតថា ក្រៅពី​លេខ​ទូរសព្ទ​ខាងលើនេះ ប្រជាពលរដ្ឋ​ក៏​អាច​ឆាត​ចូល​ទំព័រ Facebook ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផងដែរ មន្ដ្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​តែម្តង។

គួរ​បញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ ហើយ​បាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដកហូត​មធ្យោបាយ​អ្នក​ដែល​បន្ដធ្វើ​ដំណើរ​ដោយ​មិនចាំបាច់ បំពាន​នឹង​បំរាម​ដែល​បានដាក់​ចេញ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​។

តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បានឱ្យដឹងថា ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២១៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម