ព័ត៌មានអន្ដរជាតិ
ទោះប្រមូលផ្តុំគ្នាធ្វើបាតុកម្ម តែមីយ៉ាន់ម៉ា រកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃត្រឹម ១៣ករណី
ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីត្រឹម ១៣ករណីប៉ុណ្ណោះក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលនិងកីឡាកាលពីថ្ងៃសុក្រ។
ការរកឃើញករណីថ្មីនេះ ត្រូវបានប្រកាសបើទោះបីជាប្រទេសមីយ៉ាន់ម៉ា កំពុងជួបប្រទះចលាចល ហើយប្រជាជនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងមេដឹកនាំយោធាក៏ដោយ។
សេចក្តីថ្លែងការណ៍បាននិយាយថា ចំនួននៃករណីជំងឺកូវីដ-១៩សរុបរបស់ប្រទេសនេះ បានកើនឡើងដល់ ១៤២,៤៧៩ករណី ខណៈអ្នកស្លាប់ត្រូវបានគេកត់ត្រាថា មានចំនួន៣,២០៦នាក់គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។
រហូតមកដល់ពេលនេះ អ្នកជំងឺដែលជាសះស្បើយសរុប ១៣១,៨១០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
សំណាកសរុបចំនួន៩៩៨សំណាក ត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលចំនួននេះគឺធ្លាក់ចុះពីសំណាកប្រហែល១០,០០០សំណាក ដែលត្រូវបានគេធ្វើតេស្តជារៀងរាល់ថ្ងៃកាលពីដើមខែកុម្ភៈ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានរកឃើញករណីជំងឺកូវីដ-១៩ លើកដំបូងបង្អស់នៅក្នុងប្រទេសកាលពីថ្ងៃទី២៣ខែមីនាឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ទីក្រុងមួយរបស់ចិន ផ្ទុះចង្កោមកូវីដថ្មី ពាក់ព័ន្ធទាំងជនជាតិមីយ៉ាន់ម៉ាឆ្លងដែនផងដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា