Connect with us

KPT+

ធ្វើ​យ៉ាងណា ​ដើម្បី​បញ្ឈប់​អារម្មណ៍​ដែល​ងាយ​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ភេទ​ផ្ទុយ

បានផុស

នៅ

ពេល​ខ្លះ​អ្នក​ស្វែង​រក​ស្នេហា​នៅ​កន្លែង​ខុស​ ហើយ​ក៏​បញ្ចប់​ការ​ខូចចិត្ត​និង​ខកចិត្ត​ ដោយ​សន្យា​នឹង​ខ្លួន​ឯង​ថា​ នឹង​រៀន​ពី​វិធី​បញ្ឈប់​អារម្មណ៍ ​ដែល​តែងតែ​ងាយ​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ជាមួយ​មនុស្ស​ភេទ​ផ្ទុយ។

គន្លឹះ​ខាងក្រោម​នេះ ​នឹង​ប្រាប់​ពី​វិធី​បញ្ឈប់​ស្នេហា​ជាមួយ​បុរស​គ្រប់រូប​ ហើយ​អាច​រក្សា​បេះដូង​របស់​អ្នក ​កុំ​ឲ្យ​ចេះ​តែ​រវើរវាយ​ផ្ដេសផ្ដាស។

១. សរសេរ​ចំណុច​​ណាមួយ​ចូល​ក្នុង​សៀវភៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​វិធី​នេះ​មិន​មាន​គេ​ណែនាំ​​ឲ្យ​សរសេរ​ក៏​ដោយ ​តែ​អ្នក​អាច​សាកល្បង​​​បាន។ រក​មើល​ថា​ តើ​រូប​រាង​កាយ​សំខាន់​យ៉ាង​ណា ​បើ​ប្រៀបធៀប​នឹង​បុគ្គលិក​លក្ខណៈ​របស់​បុរស​ ដែល​អ្នក​លង់​ស្នេហ៍ មាន​ទាំង​ចំណុច​ល្អ​និង​អាក្រក់​រួមគ្នា។ ត្រូវ​រក​​ឲ្យ​ឃើញ​នូវ​ប្រភេទ​តម្លៃ​សីលធម៌​ និង​ជា​ប្រភេទ​បុរស​ក្នុង​ក្ដី​ស្រមៃ​អ្នក។

តាម​វិធី​នេះ ​អ្នក​នឹង​មិន​ចេះ​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ​បុរស​គ្រប់​រូប​ឡើយ។

. កុំ​រស់​នៅ​ក្នុង​អារម្មណ៍​រវើរវាយ​ហួសហេតុ

អ្នក​អាច​មើល​ឃើញ​បុរស​ម្នាក់​ ស្រស់​សង្ហា ​ខ្ពស់​ ឡូយឆាយ ​ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក ​ឬ​គាត់​មាន​អ្វី​ពិសេស​អស្ចារ្យ។ ប៉ុន្តែ​ដល់​ពេល​ត្រូវ​ដោះ​វ៉ែនតា​រវើរវាយ​របស់​អ្នក ​ហើយ​មក​មើល​ការ​ពិត​វិញ​ម្ដង។

ស្នេហា​អាច​ធ្វើឲ្យ​អ្នក​ធ្វើ​រឿង​ឆោតល្ងង់ ​គួរ​ឲ្យអស់​សំណើច ​ដែល​ជា​ហេតុ ​ធ្វើ​​ឲ្យអ្នក​ប្រហែល​ជា​លង់​ស្នេហ៍​ជាមួយ​បុរស​ថ្មី​ ដែល​អ្នក​ជួប។ សូម​ដក​ដង្ហើម​និង​ត្រឡប់​មក​វិញ​ មុន​ពេល​​លោត​បេះដូង ​ចូល​ទៅ​ក្នុង​ដៃ​របស់​បុរស​ថ្មីនោះ។

៣ . រៀន​និយាយ​ថា​ទេ

រៀន​និយាយ​ថា​ទេ ​ចំពោះ​អ្វី​ដែល​អ័រម៉ូន​របស់​អ្នក​ កំពុង​បញ្ជា​អ្នក​នៅ​ពេល​ខ្លះ។ ការ​ពិត​គឺ​អ្នក​អាច​ប្រឆាំង​បាន។ អ័រម៉ូន​របស់​អ្នក​អាច​មាន​វិធី​គួរឲ្យ​អស់​សំណើច ​ក្នុង​ការ​ធ្វើ​​ឲ្យ​អ្នក​ជឿ​អ្វី​មួយ​ដែល​មិន​ពិត។

៤. ធ្វើ​ខ្លួន​ឲ្យរវល់

ត្រូវ​តែ​​រវល់​រាល់ថ្ងៃ​ពេញ ២៤ ម៉ោង​ ដោយ​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ ដើម្បី​ចៀសវាង​ការ​គិត​ជ្រុល​ហួសហេតុ។ បើ​ជីវិត​ផ្ទាល់ខ្លួន​ជាប់​រវល់ ​អ្នក​នឹង​ឲ្យតម្លៃ​ទៅ​លើ​ពេល​វេលាច្រើន​ជាង​ធម្មតា​មិន​ខាន។ ហើយ​អ្នកក៏មិនចាំបាច់គិតរវើរវាយនិងស្រមើស្រមៃអណ្ដែតអណ្ដូងទៅរកគេដែរ។

៥. កុំ​ព្យាយាម​ស្វែង​រក​នរណា​ម្នាក់​​ឲ្យមក​ស្រឡាញ់

បុរស​នោះ​នឹង​មក​នៅ​ពេល​វេលា​សក្តិ​សម​ណាមួយ ​អ្នក​មិន​ចាំ​បាច់​ដេញ​តាម​គេ​ឡើយ។ ផ្ដោត​លើ​ខ្លួន​អ្នក​និង​គោលដៅ​របស់​អ្នក ​ច្រើន​ជាង​ការ​ស្វែង​រក​នរណា​ម្នាក់ ​ឱ្យ​មក​ស្រឡាញ់។

អ្នក​មិន​ត្រឹម​តែ​ប្រថុយ​នឹង​ការ​ស្វែង​រក​មនុស្ស​ខុស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្នក​អាច​បញ្ចប់​នូវ​កំហុស​ដែល​មិន​អាច​ត្រឡប់​វិញ​បាន។

. កសាង​ប្រព័ន្ធ​គាំទ្រ

មិន​ថា​ពួកគេ​ជា​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ទេ​ ត្រូវ​នៅ​ជុំវិញ​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​និង​គាំទ្រ​អ្នក​ ហើយ​នៅ​ទីនោះ​សម្រាប់​អ្នក ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​មិនល្អ។

មនុស្ស​ទាំង​នោះ​នឹង​អាច​ប្រាប់​អ្នក​ថា​ តើ​បុរស​ដែល​អ្នក​បាន​ជួប​ ពិត​ជា​អាច​ជា​គូ​ជាមួយ​អ្នក​ពិតមែនឬ​យ៉ាងណា។ តាម​វិធី​នេះ ​អ្នក​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​ខ្លួន ​តែ​ម្នាក់ឯង​ទេ។

ចូរ​រៀន​សប្បាយ​ចិត្ត​នឹង​ការ​នៅ​ម្នាក់ឯង ​ស្វែង​យល់​ថា​តើ​អ្នក​ពិត​ជា​ចង់​បាន​នរណា​ម្នាក់ ​ចូល​មក​ក្នុង​ជីវិត​ពិត​មែន! បន្ទាប់មក​ បើក​ចិត្ត​ឲ្យ​ទូលាយ​ ជំនួស​ឲ្យ​ការ​ដេញ​តាម​គំនិត​ដែល​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ ​គិត​មិន​ច្បាស់លាស់​ពី​អារម្មណ៍​ភាគី​ម្ខាង​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី​ក៏​មនុស្ស​ប្រុស​វ័យ​ក្មេងខ្លះ​លង់​ស្រលាញ់​មនុស្ស​ស្រី​អាយុ​បង?

ចុចអាន៖សញ្ញាទាំង៥ពេលបុរសម្នាក់​លង់ស្រឡាញ់ស្រីតាំងពីឃើញនាង​ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ុយក្រែន ធ្វើឃាតអ្នកជំនាញមីស៊ីលរុស្ស៊ី នៅក្បែរទីក្រុង មូស្គូ

កីឡា២៧ នាទីutes មុន

ខ្សែ​ប្រយុទ្ធ​ទីម័រ​ខាង​កើត​២​រូប​នេះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

Sokha Hotels

ព័ត៌មានពេញនិយម