ព័ត៌មានអន្ដរជាតិ
រំលោភទាំងបទឈប់បាញ់ខ្លួនឯង យោធា មីយ៉ាន់ម៉ា បន្តវាយប្រហារតាមអាកាសលើក្រុមប្រដាប់អាវុធជនជាតិភាគតិច
យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដែលគាំទ្រក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ទោះបីជាមានការអំពាវនាវឲ្យមានបទឈប់បាញ់ក៏ដោយ ។

យោធាបានស្នើឲ្យមានបទឈប់បាញ់រយៈពេលមួយខែដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានធ្វើការវាយប្រហារតាមអាកាសនៅរដ្ឋការ៉ែនភាគអាគ្នេយ៍កាលពីថ្ងៃសុក្រ ។

ទន្ទឹមនោះយោធាក៏បានដាក់ពង្រាយកងទ័ពជើងគោកផងដែរ ខណៈក្រុមប្រដាប់អាវុធជនជាតិការ៉ែនត្រូវបានគេរាយការណ៍ថាកំពុងវាយប្រយុទ្ធតបតវិញផងដែរ ។

បន្ថែមពីនេះអ្នកស្រុកប្រមាណ ២ ម៉ឺននាក់បានជម្លៀសចេញ ហើយអ្នកខ្លះទៀតកំពុងភៀសខ្លួនឆ្ពោះទៅព្រំដែនជាមួយប្រទេសថៃ ។

ក្រុមសិទ្ធិមនុស្សក្នុងតំបន់និយាយថា មនុស្ស ៥៥០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
ស្របពេលជាមួយគ្នានោះប្រជាជនបានបន្តធ្វើបាតុកម្មទូទាំងប្រទេសរហូតមកថ្ងៃសុក្រ ខណៈមនុស្សជាច្រើនបានដាក់ផ្កាជាកិត្តិយសដល់អ្នកស្លាប់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃសុក្របានឲ្យដឹងថា យោធាបានធ្វើបែបនេះជាការវាយតបទៅនឹងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាដែលបាននិយាយកាលពីថ្ងៃពុធថា “ការបង្ហូរឈាមមួយជិតមកដល់ហើយ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទោះប្រមូលផ្តុំគ្នាធ្វើបាតុកម្ម តែ មីយ៉ាន់ម៉ា រកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃត្រឹម ១៣ ករណី
ចុចអាន ៖ ប៉ូលិសម្នាក់ជួយការពារអ្នកតវ៉ាត្រូវកម្លាំងយោធា មីយ៉ាន់ម៉ា បាញ់ស្លាប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល