ព័ត៌មានជាតិ
អ្នកជំងឺកូវីដ១៩ម្នាក់នៅខេត្តកណ្តាលចម្លងទៅមនុស្ស ១២នាក់ហើយជាង២០០នាក់ទៀតជាប់ពាក់ព័ន្ធ
រដ្ឋបាលខេត្តកណ្តាលបានអះអាងថាបុគ្គលឈ្មោះ ប៊ុន សក្កដា អាយុ៣៨ឆ្នាំមានវិជ្ជមានជំងឺកូវីដ-១៩រស់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮបានចម្លងជំងឺកូវីដ១៩ទៅមនុស្សចំនួន១២នាក់ និងបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយមនុស្សចំនួន២០២នាក់ផ្សេងៗទៀតដែលត្រូវយកសំណាក់ធ្វើតេស្តរកកូវីដ១៩។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដែលទើបចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា បុគ្គលឈ្មោះ ប៊ុន សក្កដា អាយុ៣៨ឆ្នាំកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ហើយបុគ្គលនេះបានចម្លងទៅមនុស្សចំនួន១២នាក់ផ្សេងទៀតដែលម្នាក់បានឆ្លងការពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២១និង១១នាក់ទៀតបានរកឃើញនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នអ្នកជំងឺទាំងនោះបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។
រដ្ឋបាលខេត្តបានបន្តថា ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀតចំនួន២០២នាក់កំពុងតាមដានសុខភាព និងធ្វើចត្តាឡីស័កនៅមណ្ឌវិទ្យាល័យទេពប្រណម្យស្រុកពញាឮ និងនៅមណ្ឌលវិទ្យាល័យសិរីមង្គលស្រុកមុខកំពូល និងបន្តយកសំណាក រកកូវីដ១៩។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើ ត្រូវបន្តគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយធ្វើចត្តាឡី ស័កដោយប្រុងប្រយ័ត្នខ្ពស់និងកុំប៉ះពាល់ជាមួយអ្នកផ្សេងទៀត៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន