Connect with us

ព័ត៌មានជាតិ

​សម្តេចសខេង ៖ ត្រីមាសទី១ នេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកថយចុះ១៥៣ករណី

បានផុស

នៅ

សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីម្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។

តាមរយៈផេកហ្វេប៊ុកផ្លូវការរបស់សម្តេចក្រឡាហោមសខេងដែលបានបង្ហោះនៅព្រឹកថ្ងៃទី០៣មេសានេះបានឲ្យដឹងថាចំពោះអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាស ទី១ ឆ្នាំ២០២១នេះ គឺមានចំនួន១.១១៣នាក់បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១.៣១៥នាក់។

សម្តេចក្រឡាហោមបានបន្តថា«នៅ​ថ្ងៃនេះ​ ខ្ញុំព្រះករុណា​ខ្ញុំ​សូម​សម្ដែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ នៃ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ត្រីមាស​ទី​១​ គឺ​គិត​ចាប់ពី​ខែមករា​ ដល់​ដំណាច់​ខែមីនា​ ឆ្នាំ​២០២១​នេះ​ ដែល​អត្រា​គ្រោះថ្នាក់​ ស្លាប់​ និង​រង​របួស​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សំគាល់​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ត្រីមាស​ទី​១​ឆ្នាំ​២០២០​»។​

សម្តេចក្រឡាហោមបានបន្ថែមថា«​ផ្អែក​លើ​លទ្ធផល​នេះ​ ខ្ញុំព្រះករុណា​ខ្ញុំ​ ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោ​គ​ សូម​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ខ្ពស់​ ចំពោះ​ស្មារតី​យកចិត្តទុកដាក់​បំពេញភារកិច្ច​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ ចរាចរណ៍​ផ្លូវគោក​ទាំង​យប់​ ទាំង​ថ្ងៃ​ របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ ខេត្ត​ ស្នងការដ្ឋាន​នគ​បាល​រាជធានី​ខេត្ត​ អធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ខណ្ឌ​ និង​សមត្ថកិច្ច​រួម​សហការ​ផ្សេង​ទៀត​»។​

ជាមួយ​គ្នា​នេះ​សម្តេចក្រឡាហោមបាន ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​បងប្អូន​ជនរួមជាតិ​ អ្នកបញ្ជា​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ​ ដែល​បាន​ប្រកាន់​នូវ​ឥរិយាបថ​ជា​ពលរដ្ឋ​ល្អ​ តាម​រយៈ​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់ខ្ជួន​គ្រប់ពេល​ធ្វើ​ដំណើរ​ ។​ ដោយសារ​ការ​គោរព​ច្បាប់​ដ៏​ខ្ជាប់ខ្ជួន​ ពី​សំណាក់​បងប្អូន​ជនរួមជាតិ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ចំនួន​អ្នក​ស្លាប់​ ចំនួន​អ្នក​រង​របួស​ និង​ការ​ ខូចខាត​ទ្រព្យសម្បត្តិ​ ក៏​មានការ​ថយ​ចុះ​។​ គ្រោះថ្នាក់​ចរាចរណ៍​ទោះ​ថា​មិនមែន​ជា​ជំងឺឆ្លង​ក៍ដោយ​ ក៍​គ្រោះថ្នាក់​នេះ​បាន​ផ្តាច់ផ្តិល​ជីវិត​ប្រជាពលរដ្ឋ​រៀងរាល់ថ្ងៃ​។​

សម្តេចក្រឡាហោម​សូម​ធ្វើការ​អំពាវនាវ​ដល់​បង​ ប្អូន​ជនរួមជាតិ​ ជា​ពិសេស​អ្នកបញ្ជា​យានយន្ត​ទាំងអស់​ សូម​មេត្តា​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកបរ​ដោយ​ការ​គោរព​ច្បាប់​ចរាចរណ៍​ និង​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា​ និង​ ស្នើ​សមត្ថកិច្ច​គ្រប់​ថ្នាក់​បន្ត​បំពេញភារកិច្ច​ ដ៏​ថ្លៃថ្លា​ក្នុង​ការ​រក្សា​សុវត្ថិភាព​ ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ និង​បន្ត​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

Sokha Hotels

ព័ត៌មានពេញនិយម