ព័ត៌មានអន្ដរជាតិ
អ្នកតវ៉ាមីយ៉ាន់ម៉ាប្រារព្ធពិធីបុណ្យស៊ុតអេស្ទើរជានិម្មិតរូបនៃការតស៊ូ ឯអ្នកស្លាប់ឡើងដល់៥៥៧នាក់
អ្នកតវ៉ាប្រឆាំងរបបគ្រប់គ្រងយោធាមីយ៉ាន់ម៉ាបានរៀបចំពិធីបុណ្យស៊ុតអេស្ទើរ (Easter)ជានិម្មិតរូបនៃការតស៊ូនាថ្ងៃអាទិត្យ ទី៤ ខែមីនា នេះដោយបានផ្សាយរូបភាពនៃស៊ុតជាមួយនឹងពាក្យស្លោកជាច្រើន បន្ទាប់ពីពិធីដុតទៀនពេលយប់ទូទាំងប្រទេសដើម្បីជាការចងចាំដល់អ្នកបាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ។
យ៉ាងហោចណាស់ជនស៊ីវិល៧នាក់ត្រូវបានរបបយោធាមីយ៉ាន់ម៉ាបានសម្លាប់នៅថ្ងៃសៅរ៍ ម្សិលមិញដែលបានធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបដោយហិង្សាកើនឡើងដល់៥៥៧នាក់ទូទាំងប្រទេស។
ទោះជាហិង្សាស្ថិតនៅក្នុងកណ្តាប់ដៃរបស់របបយោធា ប៉ុន្តែជនស៊ីវិលនៅតំបន់ទីក្រុង Sagaing, Mandalay, Mon រដ្ឋ Kayah និង Kachin States នៅតែចេញមុខបន្តធ្វើការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងដោយយោធាដដែល។
ជនស៊ីវិល៣នាក់ត្រូវបានសម្លាប់នៅពេលប៉ូលិស និងទាហានបើកការបាញ់ទៅលើក្រុមអ្នកតវ៉ាកាលពីព្រឹកថ្ងៃសៅរ៍តំបន់ Sagaing។
បុរសឈ្មោះ Ko Wai Moe Naing សមាជិកដឹកនាំគណកម្មាធិការកូដកម្មនៅ Monywa បាននិយាយថា ៖«ប៉ូលិស និងទាហានបានបាញ់ទៅលើក្រុមតវ៉ា ពេលអ្នកតវ៉ាវ័យក្មេងបានវ៉ៃបកវិញ។ ពួកគេបានព្យាយាមរារាំងអ្នកតវ៉ាមិនឲ្យចូលទៅក្នុងសង្កាត់របស់ពួកយើង តែយើងបាត់បង់មនុស្ស៣នាក់នៅពេលព្រឹក»។
គាត់បានបញ្ជាក់ពីអ្នកស្លាប់ទាំង៣នាក់ថា មនុស្ស២នាក់ត្រូវបានបាញ់ចំក្បាលស្លាប់ និងម្នាក់ទៀតបាញ់ចំក។ ពេលនោះអ្នកតវ៉ាជាច្រើនបានរបួស។
ចំណែកជនរងគ្រោះ២នាក់ទៀតត្រូវបានរបបយោធាបាញ់សម្លាប់នៅកន្លែងតវ៉ាមួយនៅតំបន់ Thaton ក្នុងរដ្ឋ Mon State។ ការបង្ក្រាបនៅកន្លែងនេះ ហោចណាស់យុវជន២០នាក់ត្រូវបានចាប់ខ្លួន។
បុរសជនជាតិភាគតិច Chin អាយុ២៦ឆ្នាំឈ្មោ Salai Than Gang បានស្លាប់នៅផ្ទះរបស់គាត់នារសៀលថ្ងៃសៅរ៍ បន្ទាប់ពីគាត់ត្រូវកម្លាំងសន្តិសុខបាញ់ត្រូវពោះតាំងពីថ្ងៃទី១ ខែមីនា នៅតំបន់ Sagaing ដែលធ្វើឲ្យដំប៉ៅរហូតមិនអាចព្យាបាលជាសះស្បើយ។
អ្នកតវ៉ាមីយ៉ាន់ម៉ាក៏បានប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការណ៍ស៊ីវិលប្រឆាំងនឹងរបបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា។ ពួកគេបានរៀបចំផែនការផ្សេងៗជាច្រើនដើម្បីជាសកម្មភាពប្រឆាំងដូចជានៅថ្ងៃអាទិត្យនេះរៀបចំពិធីបុណ្យស៊ុតអេស្ទើរ។
នៅក្នុងយុទ្ធនាការណ៍នេះបង្ហាញសារជាពាក្យស្លោកថា «យើងត្រូវតែឈ្នះ»«បដិវត្តនិទាឃរដូវ» «ចាកចេញទៅ MAH»ដែលពាក្យ MAH នេះសំដៅទៅលើមេដឹកនាំរបបយោធាឧត្តមសេនីយ Min Aung Hlaing ហើយបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម និងបានដើរដង្ហែរក្បួនជាច្រើននៅតាមដងផ្លូវនានាដែលមានទាំងប្រុស ស្រី ក្មេងចាស់។
យោធាបានបញ្ជាឲ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេតផ្តាច់ប្រព័ន្ធអ៊ីនធឺណេតកាលពីថ្ងៃសុក្រដែលមិនចង់អ្នកប្រើប្រាស់មានការទំនាក់ទំនងគ្នាកើត ប៉ុន្តែសារ និងរូបភាពជាច្រើននៅតែអាចផ្សាយចេញបានដដែល។
ទន្ទឹមជាមួយគ្នានេះ អាជ្ញាធរមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនសិល្បករ សិល្បការិនីប្រហែលជា៤០នាក់ដែលល្បីខាងប្រឆាំងនឹងរបបគ្រប់គ្រងយោធា ក្នុងនោះ រាប់ទាំងអ្នកល្បីតាមបណ្តាញទំាក់ទំនងសង្គម តារាចម្រៀង តារាសម្តែង តារាម៉ូដែលជាដើម៕
ប្រែសប្រួល៖ វីរបុត្រ
ប្រភព៖ CNA & Irrawaddy
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ