Connect with us

ព័ត៌មានជាតិ

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ដល់គ្រួសារសពស្ត្រី ស្លាប់​ដោយ​ខ្សែភ្លើងឆក់

បានផុស

នៅ

ខេត្តបាត់ដំបង ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន ត្រូវបានសាខាកាកបាទក្រហមខេត្តបាត់ដំបង នាំយកទៅប្រគល់ដល់ដៃម្តាយជនរងគ្រោះហើយ  បន្ទាប់ពីស្ត្រីរងគ្រោះត្រូវបានស្លាប់យ៉ាងវេទនា  ដោយសារ​តែស្វាមីទុរយស បានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃដើម្បីផ្តាច់ជីវិតតែម្តង ក្រោមកំហឹងនៃភ្លើងប្រច័ណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ករណីឃាតកម្មមួយបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល  ថ្ងៃទី ៣  ខែមេសា  ឆ្នាំ ២០២១  ត្រង់ចំណុចក្បែស្ពានហង្ស  ស្ថិតក្នុងភូមិបោះពោធិ៍  ឃុំអូរដំបង១  ស្រុកសង្កែ  ខេត្តបាត់ដំបង។ ឃាតករគឺជាប្តី  មានឈ្មោះ ពេជ្រ ធារ៉េត  អាយុ ៣១ ឆ្នាំ  ឯប្រពន្ធដែលស្លាប់មានឈ្មោះ ជា ច័ន្ទរចនា  អាយុ ៣០ ឆ្នាំ  រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ  ដោយអ្នកទាំង ២ មានកូនស្រី ២ នាក់  ។

បញ្ហានេះគឺដោយសារតែ  កន្លងមកគ្រួសារនេះ  តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នា  ហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំ  និងប៉ូលិសប៉ុស្តិ៍ផងដែរ  នៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តង  ប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំ  គឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេ ដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌដដែល ។

ទីបំផុត  នៅចំពោះសមត្ថកិច្ច  គឺបុរសជាប្តីបានសារភាពថា  ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះ
ទាំង​ថ្ងៃមែន  ដើម្បីសងសឹកនូវកំហឹងដែលតែងតែផ្ទុះឡើងនៃការប្រច័ណ្ឌ  បើទោះបីចាខ្លួនមិនដែលឃើញប្រពន្ធទៅប្រាស្រ័យទាក់ទងជាមួយប្រុសណាដោយផ្ទាល់ភ្នែកក៏ដោយ  ទីបំផុត ក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ  ទើបបណ្តាលអោយឆក់ស្លាប់តែម្តង ។

នៅល្ងាចថ្ងៃដដែលនេះដែរ  សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តី  ទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ
ដើម្បីសាកសួរ  លុះនៅវេលាម៉ោង៨ និង ២៥ នាទី យប់ថ្ងៃដដែល  បុរសជាប្តីក៏បានគាំងបេះដូងស្លាប់នៅមន្ទីរពេទ្យ នគរបាលខេត្ត ព្រមទាំងបានបញ្ជូនសពយកទៅរក្សាទុកនៅត្រង់ចំណុចផ្ទះកើតហេតុ  ដោយឡែកសព​ស្ត្រីជាប្រពន្ធ  ត្រូវបានម្តាយនាំយកទៅធ្វើបុណ្យនៅឯផ្ទះរបស់ម្តាយ  ដោយមិនអនុញ្ញាតធ្វើបុណ្យរួមគ្នានោះឡើយ​ ។

នៅវេលាម៉ោង ៨ និង ៣០ នាទី  ព្រឹក ថ្ងៃទី ៤  ខែ មេសា  ក៏មានវត្តមានលោក ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការ  សាខាកាកបាទក្រហមកម្ពុជា  ខេត្តបាត់ដំបង  លោក អ៊ុត ក្លឹង  សមាជិក គណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តបាត់ដំបង  និងជាទីប្រឹក្សាផ្ទាល់  សម្តេចក្រឡាហោម ស ខេង  បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី  ហ៊ុនសែន  យកប្រគល់ដល់ស្ត្រីជាម្តាយ និងចៅស្រី ២ នាក់  ដែលកំព្រា​ឪពុក ម្តាយ  គឺក្នុងនោះមាន អង្ករ  មី  ទឹកក្រូច  ទឹកសុទ្ធ  និងថវិកាចំនួន ១០.០០០.០០០ រៀល( ដប់លានរៀល ) ។ ដែលទាំងនេះ  គឺជាកាយវិការដ៏វិសេសវិសាលបំផុត  សម្រាប់ថ្នាក់ដឹកនាំ  ពិសេសគឺសម្រាប់កាកបាទក្រហមកម្ពុជាតែម្តង  ដែលតែងតែគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ច  រាល់ពេលមានការលំបាក៕

អត្ថបទ៖ សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម