ព័ត៌មានជាតិ
ជនជាតិចិនរាប់ពាន់នាក់នៅតំបន់ទេសចរតារាសាគរ ត្រូវបានអាជ្ញាធររឹតបន្តឹងការធ្វើចត្តាឡីស័ក
ជនជាតិចិនរាប់ពាន់នាក់ បម្រើការងារនៅក្នុងតំបន់វិស្សមកាលតារាសាគរ LONG BAY កំពុងត្រូវបានអាជ្ញាធររឹតបន្តឹងយ៉ាងខ្លាំងចំពោះការធ្វើចត្តាឡីស័ក គ្រាដែលពួកគេហាក់មិនគោរពវិធានសុខាភិបាល ស្របពេលទីតាំងខាងលើ ផ្ទុះជំងឺកូវីដ-១៩ច្រើនជាងគេ។
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ថ្លែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះថា មានជនជាតិចិនកំពុងធ្វើចត្តាឡីស័កសរុបចំនួន ១.២១១នាក់ ស្រី ៣៨០នាក់។ បើគិតចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ រកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣០នាក់, ស្រី០៧នាក់។
លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា លោកបានដឹកនាំក្រុមការងារខេត្ត មន្ត្រីសុខាភិបាល ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់ មានករណីផ្ទុះជំងឺកូវីដ-១៩ មានចំនួនច្រើនក្នុងខេត្តកោះកុង។ គោលបំណងនៃការចុះពិនិត្យទីតាំងនាពេលនេះ ដើម្បីពិភាក្សាគ្នា និងកំណត់វិធានការច្បាស់លាស់មួយ ឈានទៅគ្រប់គ្រងអ្នកកំពុងធ្វើចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ទូ សាវុធ បន្ថែមថា រដ្ឋបាលខេត្តនៅតែបន្តបិទការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY ទាំងមូល ដែលមាន២២អគារ រួមទាំងបិទអគារប្លុក០៨ ពិសេសជាន់ទី០៤ និងទី០៥ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ «អ្នកវិជ្ជមានចំនួន០៨នាក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១» និងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន៥៦នាក់ កំពុងដាក់ឱ្យធ្វើចត្តាឡីស័ក និងចាក់សោមិនអនុញ្ញាតឱ្យមានការចេញចូល។
ដើម្បីពង្រឹងវិធានសុវត្ថិភាពសុខាភិបាល បញ្ជាការឯកភាពខេត្តកោះកុង បានសម្រេចប្រើកម្លាំងនៃស្នងការនគរបាល និងអាវុធហត្ថខេត្ត ដោយដាក់ឱ្យយាមទាំងក្នុង និងក្រៅបរិវេណអគារ LONG BAY ដើម្បីគ្រប់គ្រងការចេញចូល និងតាមដានអ្នកកំពុងចត្តាឡីស័ក។
កន្លងមកការគ្រប់គ្រង ការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY គឺប្រើប្រាស់កម្លាំងសន្តិសុខឯកជន របស់ក្រុមហ៊ុន និងគណៈបញ្ជាការឯកភាពស្រុកតែប៉ុណ្ណោះ ក្រោយមកដោយសារកម្លាំងសន្តិសុខមិនគ្រប់គ្រាន់ ទើបគណៈបញ្ជាការឯកភាពខេត្តកោះកុង សម្រេចប្រើប្រាស់កងកម្លាំងសមត្ថកិច្ចខេត្ត ក្នុងការជួយធ្វើអន្តរាគមន៍បន្ថែម ខណៈក្រុមជនជាតិមួយចំនួនធំមិនគោរពតាមការណែនាំវិធានការសុខាភិបាល៕
អត្តបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់