កូវីដ-១៩
អត្ថប្រយោជន៍នៃការលាងដៃ ឈ្នះទាំងកូវីដ-១៩ ឈ្នះទាំងជំងឺ៣ទៀត
ការលាងសម្អាតដៃឱ្យបានស្អាត ជាវិធានការសំខាន់មួយក្នុងចំណោមវិធានការសំខាន់ៗមួយចំនួនទៀត ដើម្បីចៀសវាងពីការឆ្លងមេរោគកូវីដ-១៩។ ទន្ទឹមនឹងការជួយកាត់ការចម្លងពីវីរុសប្រភេទថ្មីនេះ ការសម្អាតដៃជាប្រចាំក៏អាចការពារនូវជំងឺផ្សេងទៀត ដែលយើងប្រហែលមិនធ្លាប់ចាប់អារម្មណ៍។
ផ្អែកតាមអ្នកជំនាញផ្នែកសុខាភិបាលបានឱ្យដឹងថា ការលាងដៃទៀងទាត់អាចជួយបង្កើនប្រសិទ្ធិភាពដល់វិធានការការពារសុខភាព និងការចម្លងមួយចំនួនដូចជា៖
១. ជំងឺឆ្លងតាមផ្លូវដង្ហើម
ជំងឺផ្តាសាយ ឬក្អក អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមមេរោគដែលដកដង្ហើមឆ្លងកាត់ខ្យល់អាកាស។ ដូចនេះ ទឹកមាត់ដែលចេញពីការកណ្ដាស់ ឬក្អក អាចប៉ះនឹងវត្ថុអ្វីមួយ ហើយពេលយើងចាប់កាន់ដោយមិនបានលាងសម្អាត វាងាយនឹងឆ្លងខ្លាំងណាស់។ អ៊ីចឹងហើយ! ទើបយើងត្រូវលាងដៃជានិច្ច។
២. ជំងឺក្រពះពោះវៀន
ជំងឺរាករូស អាសន្នរោគ ជំងឺរលាកថ្លើមប្រភេទ A រួមទាំងប៉ារ៉ាស៊ីតខ្លះ ងាយឆ្លងតាមរយៈដៃឬក្រចក ដែលមិនបានលាងត្រឹមត្រូវ។ វីរុសឬបាក់តេរី អាចជាប់ជាមួយដៃនៅពេលយើងចាប់កាន់អាហារញ៉ាំ រួចក៏បង្កទៅជាជំងឺក្រពះ និងមានសត្វល្អិតក្នុងពោះវៀន។ល។
៣. ជំងឺចម្លងដោយការប៉ះផ្ទាល់
ជំងឺរលាកស្រោមខួរ ឬជំងឺផ្សិត សុទ្ធតែចម្លងមេរោគតាមរយៈការប៉ះមុខរបួស ឬបើមិនដូច្នេះទេ វាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់លើរាងកាយដែលប៉ះផ្នែកផ្សេងទៀត។ វាក៏អាចបង្កជាជំងឺសើរស្បែក ឬក្លាយមុខរបួស ប្រសិនដៃរបស់យើងមិនមានអនាម័យនោះទេ។
ដូច្នេះ ដើម្បីការពារពីការឆ្លងរោគ គ្រូពេទ្យណែនាំឲ្យលាងដៃនៅពេល៖
-មុននិងក្រោយពេលរៀបចំចម្អិនអាហារ
-មុនពេលទទួលទានអាហារ
-មុននិងក្រោយពេលប៉ះអ្នកជំងឺរួច
-មុននិងក្រោយពេលរុំមុខរបួសរួច
-ក្រោយចេញពីបង្គន់
-ក្រោយពេលប្តូរកន្ទបទារក ឬអ្នកជំងឺវ័យចំណាស់
-បន្ទាប់ពីក្អក ឬ កណ្ដាស់រួច
-បន្ទាប់ពីប៉ះពាល់សត្វពាហនៈរួច ឬក្រោយពីកើបលាមកសត្វរួច
-បន្ទាប់ពីប៉ះធុងសំរាមរួច
ដើម្បីសុវត្ថិភាពខ្លួនអ្នក ក៏ដូចជាមនុស្សជុំវិញ សូមប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដៃជានិច្ច!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ
ចុចអាន៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃការពារកុំឲ្យឆ្លងកូវីដ-១៩
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ