ព័ត៌មានជាតិ
អាជ្ញាធរកំពុងស្ដារប្រឡាយបឹងទំពុន ត្រៀមបង្ហូរទឹកនារដូវវស្សាខាងមុខ
អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង នៅថ្ងៃទី ០៥ ខែមេសា កំពុងស្ដារប្រឡាយ លូ និងស្ថាបនាលូថ្មីៗ ដើម្បីសម្រួលផ្លូវទឹកហូរកាត់បន្ថយការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាខាងមុខ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា
ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីសំណាក់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹកជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ។
លោកថាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានការិល័យលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់កំពុងអនុវត្តស្តារ ប្រឡាយទួលពង្រ១ ប្រឡាយបឹងត្របែក។
លោក ដួង ចាន់សារ៉ាត់ បានឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់និងកុំឲ្យបោះសំរាមចូលក្នុងប្រឡាយទឹក ពិសេសថែមទៀតនោះ គឺត្រូវចៀសឲ្យឆ្ងាយពីជំងឺកូវីដ១៩ ដោយត្រូវ អនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ ៣កុំ និង៣ការពារ៕
អត្ថបទ៖ស្រីរ័ត្ន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល