ព័ត៌មានអន្ដរជាតិ
កូឡុំប៊ីអនុញ្ញាតឲ្យឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩ បាន តែចាក់ឥតគិតថ្លៃ
ប្រទេសកូឡុំប៊ីបានអនុញ្ញាតឲ្យឯកជននាំចូលវ៉ាក់សាំងការពារកូវីដ-១៩បាន ប៉ុន្តែត្រូវចាក់ដល់មនុស្សដោយឥតគិតថ្លៃ។ នេះតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃចន្ទ។
ប្រទេសមួយនេះគ្រោងចាក់វ៉ាក់សាំងឲ្យបានប្រមាណ៧០%នៃប្រជាពលរដ្ឋរបស់ខ្លួន៣៥លាននាក់នៅឆ្នាំនេះដែលស្ថិតក្រោមកម្មវិធីជាតិដោយឥតគិតថ្លៃ និងចាក់បានប្រហែល២.៤លាននាក់ហើយចាប់តាំងពីខែកុម្ភៈមក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្តីព្រាងក្រឹត្យមួយថា ឯកជនដែលចង់បានវ៉ាក់សាំងប្រើប្រាស់ដោយខ្លួនឯងត្រូវគោរពតាមស្តង់ដាររដ្ឋាភិបាល និងមិនអាចប្រើសម្ភារៈទីកន្លែងរបស់កម្មវិធីជាតិបានឡើយ។
សេចក្តីព្រាងក្រឹត្យថា ៖«ដំណើរការចាក់វ៉ាក់សាំងរបស់ឯកជនត្រូវចាក់ដោយឥតគិតថ្លៃដល់អ្នកដែលទទួលចាក់»។
ក្រៅពីប្រទេសកូឡុំប៊ី ក៏មានប្រទេសប៉ាគីស្ថាន និងឥណ្ឌាបានកំពុងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនទិញវ៉ាក់សាំងកូវីដ-១៩ដែរ។
រដ្ឋាភិបាលបានចេញសេចក្តីព្រមានជុំវិញការកើនឡើងករណីឆ្លង បន្ទាប់ពីថ្ងៃពិធីបុណ្យស៊ុតអេស្ទើរ និងបានដាក់ការរឹតត្បិតជាមូលដ្ឋានដោយផ្អែកលើអត្រាគ្រប់គ្រងនៅក្នុងអង្គភាពថែទាំខ្លាំង។
រហូតដល់ពេលនេះ ប្រទេសកូឡុំប៊ីមានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៦៤០០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ