Connect with us

ព័ត៌មានអន្ដរជាតិ

មេប៉ូលិសរដ្ឋ Arkansas អំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងក្រុមអ្នកប្រជាធិបតេយ្យ

បានផុស

នៅ

មេប៉ូលិសរដ្ឋ Arkansas ដែលអំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងនឹងក្រុមអ្នកប្រជាធិបតេយ្យតាមបណ្តាញសង្គម បានលាឈប់ពីការងាររបស់គាត់កាលពីថ្ងៃសៅរ៍។

លោក Lang Holland ប្រធានប៉ូលិសនៃទីក្រុង Marshall ដែលមានប្រជាជនប្រហែល១,៣០០នាក់បានបង្កឲ្យមានកំហឹងពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់និងប្រជាជននៅទូទាំងប្រទេសបន្ទាប់ពីបានធ្វើអត្ថាធិប្បាយដ៏ចម្លែកតាមអ៊ីនធើណិតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រៅពីនិយាយម្តងហើយម្តងទៀតថាអ្នកប្រជាធិបតេយ្យគួរតែត្រូវបានសម្លាប់នោះ គាត់បានចែករំលែក meme ពីទ្រឹស្តីឃុបឃិត QAnon ហើយបានអះអាងថា សន្លឹកឆ្នោតត្រូវបានគេលួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Holland បានបង្ហោះលើ Parler ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីពេញនិយមសម្រាប់អ្នកអភិរក្សនិងត្រូវបានប្រើជាជម្រើសជំនួស Twitter ថា “ស្លាប់ទៅអ្នកប្រជាធិបតេយ្យម៉ាក្សនិយមទាំងអស់។ មិនត្រូវឲ្យអ្នកទោសណាម្នាក់មានជីវិតរស់ទេ”។

រូបភាពមួយដែលគាត់ចែកចាយបានបង្ហាញពីអ្នកប្រជាធិបតេយ្យមួយក្រុមរួមទាំងលោកស្រី Hillary Clinton និងលោក Barack Obama ផងដែរដែលពាក់សម្លៀកបំពាក់ជាប់ពន្ធនាគារ។ នៅក្រោមរូបភាព គាត់បានសរសេរថា “ខ្ញុំសូមអធិស្ឋានដល់អស់អ្នកដែលនៅក្នុងរូបភាពត្រូវគេព្យួរ.ក!!!! អ្វីដែលទាបគឺមិនអាចទទួលយកបានទេ”។

ទោះបីជាយ៉ាងណាក៏ដោយ CNN មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ គណនី Parler របស់គាត់ត្រូវបានដាក់ជាលក្ខណៈឯកជនកាលពីថ្ងៃសៅរ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម