ព័ត៌មានជាតិ
ក្រសួងកសិកម្មរុក្ខាប្រមាញ់សហការជាមួយក្រុមហ៊ុន សាន្ត ហ៊ាង (កម្ពុជា) រៀបចំស្តារព្រៃឈើ៣ទីតាំងឡើងវិញ
ដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ដៃគូសហការជាមួយក្រុមហ៊ុន សាន្ត ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណជាង៧ ពាន់ហិកតា ដែលមាន៣ទីតាំង ស្ថិតនៅជាប់ ព្រំប្រទល់ចំនួន៤ឃុំ ឃុំពង្រ ឃុំចុងកាល់ សង្កាត់ សំរោង សង្កាត់កូនក្រៀល និង ក្រុង ស្រុកចំនួន២ គឺក្រុងសំរោង ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ ស្តារព្រៃឈើឡើងវិញ។
បច្ចុប្បន្ននេះក្រុមការងារ ខេត្តឧត្តរមានជ័យបានដឹកនាំ កម្លាំងចម្រុះ មន្ត្រីរដ្ឋបាលព្រៃឈើ កងកម្លាំងមានសមត្ថកិច្ចរួមទាំងអាជ្ញាធរមូលដ្ឋាន និងម្ចាស់ក្រុមហ៊ុន ចុះពិនិត្យមើលជាក់ស្តែងនិងរៀបចំ ផែនការចុះកំណត់ចំណុច និយាមការ បោះបង្គោល កាយព្រំ ឲ្យដឹងពីគោលដៅច្បាស់លាស់។ មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើនិងក្រុមការងារនិងម្ចាស់ ក្រុមហ៊ុន រួមគ្នាសហការត្រួតពិនិត្យមើលទៅលើគ្រឿងចក្រដែលកាយព្រំឲ្យបានចំគោលដៅផ្ទៃដីចាស់ តាមផែនទី លេខនិយាមការ និង សេចក្តីណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលបានចេញ លិខិតលេខ ១៧ ២៧ អនុញ្ញាតឲ្យកាយព្រំ ដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តារព្រៃឈើទាំង៣ទីតាំង ក្នុងកិច្ច ព្រមព្រៀង វិនិយោគ ដាំដំណាំ ឧស្សាហកម្ម ស្តារព្រៃឈើឡើងវិញ ឲ្យដំណើរការ យ៉ាងរលូន។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ បានឲ្យដឹងទៀតថា កន្លងមកជំនាញរដ្ឋបាលព្រៃឈើបានធ្វើផ្សព្វផ្សាយ លើកផ្លាកប៉ោមណូជាច្រើនទីតាំងនិងជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលទៅអាស្រ័យផលក្នុងដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តារព្រៃឈើឡើងវិញទាំង៣ទីតាំង កុំឲ្យចូលអាស្រ័យផល់និងកាប់រុករានបន្តទៀត៕
អត្ថបទ៖ ចាន់ធី
សូមចុចអាន៖
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក