ព័ត៌មានជាតិ
អាជីវករផ្សារអូរឫស្សីឆ្លងកូវីដ កើនដល់ ៣៦ នាក់ អ្នកប៉ះពាល់ ជាង ១០០០ នាក់បានទៅតេស្ត
ការរកឃើញអ្នកឆ្លងកូវីដ ១៩ លើអាជីវករនៅផ្សារអូរឫស្សី រហូតមកដល់ពេលនេះតាមអាជ្ញាធរបញ្ជាក់ថា បានកើនដល់ ៣៦ នាក់។
គណៈកម្មការផ្សារអូរឫស្សីបានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បងប្អូនអាជីវករផ្សារអូរឬស្សីចំនួន ២០នាក់ទៀតហើយ មានវិជ្ជមានកូវីដ១៩ នាំឲ្យចំនួនកើនឡើងរហូតដល់៣៦នាក់។

ដោយសារចំនួនអ្នកឆ្លងកើនឡើង រដ្ឋបាលរាជធានីភ្នំពេញដែលមានលោកឃួន ស្រេងជាអភិបាលក្រុងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់និងអ្នកប៉ះពាល់ សូមប្រញាប់ទៅធ្វើតេស្តយកសំណាកជាបន្ទាន់នៅវិទ្យាល័យបាក់ទូក។
លោកអភិបាល ក្រៅពីការអំពាវនាវក៏បានធ្វើការព្រមានដល់អ្នកគេចវេសអាចប្រឈមមុខផ្លូវច្បាប់ និងការហាមឃាត់មិនឲ្យចូលលក់ដូរ នៅពេលផ្សារបើកដំណើរការឡើងវិញ។
បើតាមអាជ្ញាធរខណ្ឌ ៧ មករា មកដល់ពេលនេះមានអាជីវករប្រមាណ ១០០០ នាក់ប៉ុណ្ណោះបានទៅធ្វើតេស្តសំណាក ក្នុងពេលចំនួនអាជីវករលក់ដូរនៅផ្សារមួយនេះមានជាង ៧០០០ នាក់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ