ជីវិតកម្សាន្ដ
Bright និង Win ត្រូវធ្វើតេស្តនិងចត្តាឡីស័កភ្លាមៗ ក្រោយចូលរួមកម្មវិធីមួយមានអ្នកឆ្លងកូវីដ
តារាសម្ដែងថៃវ័យក្មេង២រូបរបស់ប៉ុស្តិ៍ទូរទស្សន៍ថៃ GMM គឺលោក Bright Vachirawit និង Win Methwin ត្រូវបានរៀបចំឲ្យធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ-១៩ភ្លាមៗ និងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ បន្ទាប់អ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយក្រោយមកក៏ទទួលដំណឹងថា មានអ្នកចូលរួមម្នាក់ត្រូវបានគេរកឃើញវិជ្ជមានកូវីដ-១៩។
បើយោងតាមលិខិតប្រកាសមួយរបស់ GMM ទោះបី Bright និង Win មិនបានប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់នោះក៏ដោយ តែក្រុមហ៊ុននៅតែឲ្យពួកគេនិងក្រុមការងារពាក់ព័ន្ធផ្សេងទៀតទៅធ្វើតេស្តសុខភាព និងបន្តឃុំឃាំងខ្លួនឯង១៤ថ្ងៃ ដើម្បីសុវត្តិភាពនិងជាការទទួលខុសត្រូវចំពោះសង្គម។តារាសម្ដែង Bright Vachirawitតារាសម្ដែង Win Methwin
ជាមួយគ្នានេះដែរ បើតាម GMM គ្រប់ការងារទាំងអស់នៅកំឡុងពេលនេះ គឺត្រូវបានលុបចោល។ ចំណែកលទ្ធផលទទួលបានពេលបន្ទាប់ទៀតយ៉ាងណានោះ ក្រុមហ៊ុនខាងលើនឹងជូនដំណឹងបន្ថែមនៅពេលក្រោយ៕
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖កំពូលតារាស្រី ៧រូប ជាប់ឈ្មោះ Queen ពាណិជ្ជកម្មម៉ាកល្បីៗ ២ឆ្នាំជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ