Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ចាក់​វ៉ាក់សាំង ដោយ​ផ្តោត​អាទិភាព​លើ​អ្នក​ភ្នំពេញ​ទាំងអស់ និង​តំបន់​នៅជាប់

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច ដែល​មាន​លោកស្រី​វេជ្ជបណ្ឌិត ឳ វណ្ណឌី​ន រៀបចំ​ចាក់​វ៉ាក់សាំង ដោយ​ផ្តោត​អាទិភាព​លើ​អ្នក​ភ្នំពេញ​ទាំងអស់ និង​ខេត្តកណ្តាល ក៏ដូចជា​តំបន់​មួយចំនួនទៀត ដែល​មាន​មនុស្ស​ច្រើន ដូចជា​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣​ជាដើម​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ តាមរយៈ​សារ​ជា​សំឡេង និង​ត្រូវបាន​ផ្សព្វផ្សាយ​នា​ល្ងាច​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ​។ សម្ដេច​បាន​បញ្ជាក់​ថា មកដល់ពេលនេះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាននឹងកំពុង​ដំណើរការ​ហើយ ប៉ុន្តែ​ជំហាន​បន្ត​របស់​យើង គឺ​ត្រូវ​គ្រប់គ្រង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្ដាល ឲ្យ​ខាង​តែ​បាន ហើយ​កន្លងមក ក៏បាន​ប្រើប្រាស់​វាក់​សាំង​សម្រាប់​រាជធានី​ភ្នំពេញ​នេះ​អស់​ជាច្រើន​ផងដែរ ប៉ុន្តែ​ដើម្បី​ធានា​ភាព​សំខាន់​នៅ​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីកន្លែង​លំហូរ និង​ការ​ប្រមូលផ្ដុំ​មនុស្ស គឺ​ចាំបាច់​ត្រូវ​តែ​មាន​ភាព​សាំ​។

ជាមួយគ្នា​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុមការងារ​វ៉ាក់សាំង ធ្វើ​ផែនការ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បន្ត នៅ​ពេលដែល​វ៉ាក់សាំង​ថ្មី​នឹង​មកដល់ គឺ​សំដៅ​ឆ្ពោះទៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដែល​ដី​ជាប់​រាជធានី​ភ្នំពេញ​តែម្ដង​។

បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន យើង​ត្រូវ​ផ្ដល់​អាទិភាព​នៅ​ទីក្រុង​ភ្នំពេញ​តែម្ដង សម្រាប់​ការ​ចាក់​វ៉ាក់សាំង ហើយ​ទីក្រុង​ភ្នំពេញ​មិន​មិន​សំដៅ​ថា​ អ្នកណា​ទេ ព្រោះ​យើង​បាន​កំណត់​គោលដៅ​ដែល​ត្រូវ​ចាក់​រួចស្រេច​ទៅ​ហើយ គឺ​ត្រូវ​ច្បាម​យក​មនុស្ស​ទាំងអស់​តែម្តង ត្រូវតែ​ចាក់​វ៉ាក់សាំង​។ សម្ដេច​បញ្ជាក់​ថា នៅ​ពេល​នេះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បាន​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ប៉ុន្តែ​នៅពេល​ណាមួយ​វ៉ាក់សាំង​នឹង​ក្លាយជា​វ៉ាក់សាំង​កាតព្វកិច្ច ហើយ​នេះ​គឺជា​ការ​គិតគូរ​ដោយ​យល់​ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដែល​កំពុងតែ​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក ហើយ​ប្រទេស​ខ្លះ​ក្រោយពី​ចាក់​វ៉ាក់សាំង​ហើយ បាន​បន្ធូរបន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​ទៅមក​រកគ្នា​បាន ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង នៅ​ទីក្រុង​ភ្នំពេញ នៅ​ខេត្តកណ្ដាល​ក៏ដូចជា​នៅ​ខេត្ត​ដទៃទៀត នៅពេលដែល​រោងចក្រ សហគ្រាស បាន​ចាក់​វ៉ាក់សាំង​រួចរាល់ អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង នឹង​មិនអាច​ទទួល​បាន​ការងារ​ធ្វើ​ទៀត​ទេ ហើយ​ការ​ប្រឡង​ចូល​ជា​បុគ្គលិក​នៅ​តាម​ស្ថាប័ន​ផ្សេងៗ នៅពេល​មិនបាន​ទទួល​វ៉ាក់សាំង​ទេ ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រឡង​ចូល​ដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ប្រមើលមើល​របស់​សម្ដេច នៅលើ​ពិភពលោក​វាក់​សាំង​នឹង​ក្លាយជា​វសាន​កាតព្វកិច្ច​តែម្ដង ដែល​ថ្ងៃក្រោយ​ទៅ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង គឺជា​អ្នក​ដែល​អភ័ព្វ អ្នក​ដែល​មិន​ទទួលបាន​ការងារ​ធ្វើ ឬ​មិន​ត្រូវបាន​ការទទួល​ស្វាគមន៍​ពី​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ហើយ​បង្កើត​ទៅជា​ការរើសអើង​មួយ​។ ដូច្នេះ​ចំណុច​នេះ គឺជា​ចំនុច​ដែល​ត្រូវ​យកចិត្តទុកដាក់​។

ជាមួយគ្នា​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ពិភាក្សា​ជាមួយ​លោក វ​ង្សី វិស្សុទ្ធ ឲ្យ​រៀបចំ​ចាក់​អ្នកទីក្រុង​ភ្នំពេញ និង​អ្នក​នៅជាប់​ទីក្រុង​ភ្នំពេញ គឺ​នៅ​ខេត្តកណ្ដាល និង​នៅតាម​ផ្លូវ​មួយចំនួនទៀត​ដូចជា​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ និង​តំបន់​មួយចំនួនទៀត ដែលមាន​ចំនួន​មនុស្ស​ច្រើន ហើយ​សុទ្ធតែជា​តំបន់​រោងចក្រ ដែល​ចាំបាច់​ត្រូវតែ​ទទួល​វ៉ាក់សាំង​។

ជាមួយគ្នា​នោះ សម្ដេច​បាន​ស្នើ​ឲ្យ​ធ្វើការ​ជាមួយ​ក្រសួង​ការងារ ជាមួយ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​ខេត្តកណ្ដាល ថា​តើ​មាន​មនុស្ស​ចំនួន​ប៉ុន្មាន ដែល​ត្រូវ​ទទួល​វ៉ាក់សាំង និង​អ្នក​ដែល​មិនទាន់បាន​ទទួលបាន​វ៉ាក់សាំង ដើម្បី​ងាយស្រួល​ក្នុង​ការបញ្ជាទិញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម